លោកយាយ វ័យ៨៨ឆ្នាំ ខឹងច្រឡោត នឹងទូរ​ ATM មិនចេញលុយឲ្យ វាយកម្ទេចតែម្តង!

ចិន៖ ហេតុការណ៍មួយ បានកើតឡើងនៅក្នុងទីក្រុង ប៉េកាំង ប្រទេសចិន ដែលមានលោកយាយចំណាស់វ័យ ៨៨ឆ្នាំម្នាក់ ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែគាត់វាយកម្ទេចទូរ ATM ព្រោះខឹង មិនព្រមខ្ជាក់លុយឲ្យគាត់។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រោយពីរូបភាពមួយចំនួនរបស់លោកយាយចិត្តសឿង ត្រូវបានបង្ហោះរួចមក អ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេស នៅពេលដឹងមូលហេតុដោយសារ តែគាត់ខឹងចុចលុយមិនព្រមចេញពីទូរ ATM នោះ។ បើតាមសាក្សីនៅក្បែរនោះ បានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា លោកយាយបានខឹងច្រឡោតតែម្តង នៅពេលឃើញប្តីរបស់គាត់ ចុចយកប្រាក់ពីទូរ ATM តែវាមិនព្រមចេញប្រាក់ ទើបគាត់ខឹង​ កាន់ញញួរមកវាយកម្ទេច រំសាយកំហឹងរបស់គាត់តែម្តង។

បើតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងដែរថា ពេលនេះខាងប៉ូលិស កំពុងតែចាត់វិធានការ លើករណីមួយនេះផងដែរ៕

លោកយាយ វ័យ៨៨ឆ្នាំ ខឹងច្រឡោត នឹងទូរ​ ATM មិនចេញលុយឲ្យ វាយកម្ទេចតែម្តង!
លោកយាយ វ័យ៨៨ឆ្នាំ ខឹងច្រឡោត នឹងទូរ​ ATM មិនចេញលុយឲ្យ វាយកម្ទេចតែម្តង!
លោកយាយ វ័យ៨៨ឆ្នាំ ខឹងច្រឡោត នឹងទូរ​ ATM មិនចេញលុយឲ្យ វាយកម្ទេចតែម្តង!

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត