រោងចក្រ​សហគារ​ត្រូវតែ​ត្រៀមលក្ខណៈ​ការពារ​គ្រោះ មហន្តរាយ​ ក្នុង​ពេល​មានការ​បម្រែបម្រួល​អាកាសធាតុ​

រោងចក្រ​សហគារ​ត្រូវតែ​ត្រៀមលក្ខណៈ​ការពារ​គ្រោះ មហន្តរាយ​ ក្នុង​ពេល​មានការ​បម្រែបម្រួល​អាកាសធាតុ​



កំពង់ស្ពឺ ៖ មន្ត្រី​នៃ​មន្ទីរ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ស្ពឺ បាន​ថ្លែងប្រាប់​នៅ​ម៉ោង ១៥ និង ១២​នាទី នា​រសៀល​ថ្ងៃទី១៩ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ថា មន្ទីរ​បាន​បញ្ជូន​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ការងារ និង​បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស​តូច​ធំ​គ្រប់​ប្រភេទ​ត្រូវតែ​បង្កើន ការប្រុងប្រយ័ត្ន ត្រៀមលក្ខណៈ សង្គ្រោះ និង​យកចិត្ត​ដាក់​សង្គ្រោះ​កម្មករ ន​យោជក​ខ្លាច​មាន​បញ្ហា​ផ្សេងៗ អាច​កើតមានឡើង ខណៈ​ពេល​ប្រទេស​កម្ពុជា​ទទួលរង​ការ​បម្រែបម្រួល​អាកាសធាតុ​កើត​កម្ដៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ តាម​ការ​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម។

លោក​ចឹក ប៉ូ​រិ​ន ប្រធាន​មន្ទីរ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​៖ ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់ថា ជុំវិញ​ការ​ប្រែប្រួស​អាកាសធាតុ​ក្នុង​រយៈពេល​ប៉ុន្តែ​ថ្ងៃ ដោយសារ​ការកើតឡើង​កំដៅថ្ងៃ មន្ទីរជំនាញ​បាន​បញ្ជូន សេចក្ដីជូនដំណឹង​របស់​ក្រសួង​ទៅកាន់​គ្រប់​រោងចក្រ និង​សហគ្រាស​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ណែនាំ​បន្ថែម​ទៀត​ដើម្បី​ការពារ​សុវត្ថិភាព រោងចក្រ និង​សុខភាព​របស់​កម្មករ​-​ការ​នី​ទូរ​ទៅ ជៀសវាង​កុំ​មាន​ហានិភ័យ​អ្វី​ដែល​អាច​កើតមាន​ជាយថាហេតុ​ ជា​ពិសេស​ការ​ដួលសន្លប់ និង​អគ្គីភ័យ​តែម្តង។ លោក​បាន​បន្ត​ថា ក្រៅពី​ការផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​របស់​ក្រសួង​មន្ទីរ​ចាត់​មន្ត្រី​ចុះ ត្រួតពិនិត្យ និង​តាមដាន​តាម​រោងចក្រ ក្នុង​ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់ សម្រាប់​ការងារ​ការពារ សង្គ្រោះ និង​ទប់ស្កាត់​ពេល​មាន​ហេតុការណ៍​ផ្សេងៗ​នោះ។

យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លេខ​០៥៩ ក ប​/​ស​.​ជ​.​ណ ចុះ​ថ្ងៃទី ១៧ ខែ​មិនា ឆ្នាំ​២០១៦​កន្លង​មកនេះ បាន​ណែនាំ​ដល់​ម្ចាស់ និង​នាយក​សហគ្រាស រោច​ក្រ គ្រឹៈ​ស្ថាន ពិសេស​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​កាត់ដេរ និង​ស្បែកជើង​ទាំងអស់​ឱ្យបាន​ជ្រាប់ថា ដោយ​ស្ថានភាព​អាស​ធាតុ​ក្តៅ​ហួតហែង​ខ្លាំង​ជាមួយ​បរិមាណ​ទឹកភ្លៀង​កក់ខែ​មាន​ចំនួន​តិចតួច​នា​រដូវប្រាំង​នេះ ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​ខាងលើ និង​បង្ការ​ការកើត​មានការ​ដួល​សន្លប់ ជាយថា​ហេតុ និង​ការ​ការពារ​កា​ខាតបង់​របស់​សហគ្រាស ក្រសួង​មាន​ដាក់​វិធានការ​ដូចខាងក្រោម ៖ ទី​១-​ត្រូវ​ត្រួត​ពិនិត្យមើល​ជាប្រចាំ​ការ​បើក​ដំណើរការ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់ តាម​អាគារ​ផលិតកម្ម​ទាំងអស់ យ៉ាង​ហោច​បាន​មុខ​មួយ​ម៉ោង​មុន​កម្មករ​ចូល​ធ្វើ​ការងារ​ស្របតាម​មាត្រា ១២៥ នៃ​ច្បាប់​ស្តីពី​ការងារ ទី​២-​ត្រូវ​ដាក់​ឧបករណ៍​សម្រាប់​វាល់​សីតុណ្ហភាព ដើម្បី​តាមដាន​ការវិវឌ្ឍន៍​កម្ដៅ ទី​៣-​មិន​ត្រូវ​ដាក់​សម្ភារៈ​ដែល​អាច​បិទបាំង​កន្លែង​មាន​ប្រភព​ខ្យល់​ចេញចូល ទី​៤-​ត្រូវ​បើក​បង្អួច ទ្វា​ឱ្យ​បាន​ធំ​ទូរ​លាយ និង​បន្ថែម​កង្ហារ​បញ្ចូល​ខ្យល់​ពេល​កម្ដៅ​កើន​ឡើង ទី​៥-​ត្រូវ​ត្រៀប​ឱ្យ​មាន​ប្រព័ន្ធ​ស្រោច​ទឹក​នៅ​លើ​ដំបូល​អាគារ​ផលកម្ម​យ៉ាង​ហោច​ណាស់ ចំនួន ២​ដង ក្នុង​មួយថ្ងៃ ឬ​ដាក់​សំណាញ់​ការពារ​កាត់​បន្ថយ​កំដៅ ទី​៦-​ត្រូវ​ផ្តល់​ទឹក​ស្អាត​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​កម្មករ ន​យោជក​ពិសា ស្របតាម​ប្រកា​សលេខ ០៥៤ ស្តីពី​ការផ្តល់​ភេ​ទស​ជ្ជៈ​អនាម័យ ទី​៧-​ត្រូវ​ថែទាំ និង​ត្រួតពិនិត្យ​ប្រព័ន្ធ​បង្ការ​អគ្គីភ័យ និង​សម្ភារៈ​រួម​ការពារ​ក្នុង​អាគារ ទី​៨-​ត្រូវមាន​ប្លង់​ជម្លៀស​ខ្លួន សញ្ញា​សុវត្ថិភាព​នៅតាម​ប៉ុស្តិ​ការងារ អប់រំ​ដល់ក​ម្មករ ន​យោជក ស្របតាម​ប្រកា​សលេខ ១៧៦ ស្តីពី​ការអប់់រំ​អនាម័យ និង​បច្ចេកទេស​សន្តិសុខ ការងារ និង​ទី​៩-​ចំពោះ​សហគ្រាស គ្រឹះស្ថាន​ដែលមាន​ប្រើប្រាស់​សារធាតុ​គីមី​ងាយ​ឆាបឆេះ ត្រូវ​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ឆ្លើយ​តម​គ្រាអាសន្ន និង​រក្សាទុក​សារធាតុ​ទាំងនោះ ឱ្យដាច់​ដោយឡែក​ពីគ្នា និង​ឆ្ងាយ​ពី​អាគារ​ផលិតកម្ម​ផងដែរ។

ការត្រៀម​រៀបចំ​ណែនាំ​ដល់​តាម​រោងចក្រ​សហគ្រាស ជាពិសេស​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​នោះ ដើម្បី​ទប់​សភាពការណ៍ ឬ​ខ្លាច​មាន​ហានិភ័យ​កើតមាន​ឡើងលើ​បងប្អូន​កម្មករ ន​យោជក់​មាន​បញ្ហា​ដួលសន្លប់ អគ្គីភ័យ ព្រមទាំង​បញ្ហា​ផ្សេងៗ​ទៀត​អាច​កើតមាន​នោះ បន្ទាប់​ពី​មាន​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង ធនធានទឹក និង​ឧតុនិយម ដោយសារ​មានការ​ប្រែប្រួល​អាកាស​ធាតុ ក្នុង​រដូវប្រាំង​នេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បង្កើត​ការប្រុងប្រយ័ត្ន​ខ្ពស់ ដូច្នេះ​ក្រសួង​ការងារ​ក៏​មាន​វិធានការ​នេះ​បន្ថែម​តាម​គ្រប់​រោងចក្រ សហគ្រាស គ្រឹះស្ថាន​តូចធំ​នានា​ត្រូវ​រៀច​ចំ​ប្រព័ន្ធ​សុវត្ថិភាព និង​វិធាន​ដើម្បី​ទប់ស្កាត់​តែម្តង ៕
រោងចក្រ​សហគារ​ត្រូវតែ​ត្រៀមលក្ខណៈ​ការពារ​គ្រោះ មហន្តរាយ​ ក្នុង​ពេល​មានការ​បម្រែបម្រួល​អាកាសធាតុ​

រោងចក្រ​សហគារ​ត្រូវតែ​ត្រៀមលក្ខណៈ​ការពារ​គ្រោះ មហន្តរាយ​ ក្នុង​ពេល​មានការ​បម្រែបម្រួល​អាកាសធាតុ​