រថយន្ត​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល​២​នាក់​

រថយន្ត​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល​២​នាក់​



បន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៩​ ខែ​មីនា​ ឆ្នាំ​២០១៦​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ របួសធ្ងន់​ស្រាល២​នាក់​​នៅ​នឹង​កន្លែង​កើត​ហេតុ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ស្ថិត​នៅ​​ត្រង់​ចំណុច​​ផ្លូវជាតិ​៥៦​ ក្នុង​ភូមិ​ខ្លែង​ពណ៌​ត្បូង​ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍​ត្រី ជ័យ​សុ​កា មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពណ៌​ស​ពាក់​ស្លាក​លេខ​3B5414​បើក​ដោយ​ឈ្មោះ​ចំរើន​រាម​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី ឃុំ​ភូមិ​ថ្មី​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ​បើក​តាម​ផ្លូវ​ជាតិ​លេខ​៥៦​ លុះ​បើក​មកដល់​កន្លែង​កើតហេតុ រថយន្ត​នោះ​ក៏​ផ្ទុះ​កង់​ក្រោយ​ រួច​ឈប់​ធ្វើការ​ដោះដូរ​កង់​ស្រាប់តែ​ពេលនោះ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើក​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​ម៉ូតូ​ម៉ាក​wave​ពណ៌​ខ្មៅ​ឆ្នាំ​2011​ពាក់​ស្លាក​លេខ​ភ្នំពេញ​1Fi3137​បើក​ដោយ​ឈ្មោះ​វិច្ឆិកា ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រស់នៅ​ភ្នំពេញ​។ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​​ ក៏​ជិះ​ទៅ​បុក​នឹង​រថយន្ត​កំពុង​តែ​ដូរ​កង់​ពេញ​ទំហឹង ​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​របួស​បែក​មុខ​ធ្ងន់​ រួម​ទាំង​អ្នក​រួម​ដំណើរ​ម្នាក់ទៀត​ឈ្មោះ ចាន់​ឌី​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​កម្មករ​រស់នៅ​ភ្នំពេញ​របួស​បាក់​ជើង​ស្កាំ​ធ្ងន់ ​ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់​ជនរងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មង្គល​បូរី​ ដើម្បី​សង្គ្រោះ​ជីវិត​។​ចំណែក​រថយន្ត​និង​ម៉ូតូ​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ ដើម្បី​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕