លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​​

លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​​

ព្រៃវែង ៖ ព្រឹក​ថ្ងៃទី​១៩​ខែមីនា ឆ្នាំ​២០១៦ លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង និង​ជា​ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ព្រៃវែង និង​លោកជំទាវ កែ សួន​សុ​ភី ប្រធាន​កិត្តិយស​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា បាន​ដឹកនាំ​គ្រូពេទ្យ​១២៨​រូប ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាជន​បាន​ជាង ១៥០០​នាក់ នៅ​ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង។

ឯកឧត្ដម ស សុខា អ្នកតំណាងរាស្ត្រ​ខេត្ត​ព្រៃវែង បាន​មានប្រសាសន៍ថា បាន​លើក​ឡើង​ថា ការ​ចុះ​ពិនិត្យ​ជំងឺ​ដល់​មូលដ្ឋាន​ដោយ​ឥតគិតថ្លៃ​នេះ គឺ​ក្នុង​គោលបំណង​រួមចំណែក​នូវ​ការ​ចំណាយ​ពេល​វេលា ថវិកា ដល់​បងប្អូន​ទាំងអស់ ដែល​មាន​ជំងឺ ជាពិសេស​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ពិនិត្យ និង​ព្យាបាល​ជូន ព្រមទាំង​ផ្ដល់​ថ្នាំ​ដោយ​មិន​គិត​កម្រៃ​ទៀត​ផង។

ការពិនិត្យ​ជំងឺ​នោះ​រួមមាន សើ​ស្បែក ធ្មេញ វះកាត់​តូច ភ្នែក និង​ជម្ងឺ​ទូទៅ ដែល​មាន​អ្នក​ជំនាញ ឯកទេស​ត្រឹមត្រូវ មាន​សមត្ថភាព​គ្រប់គ្រាន់ ធ្វើ​ឲ្យ​បងប្អូន​មាន​ជំនឿ​ទុកចិត្ត​មក​ពិនិត្យ ព្យាបាល ពិគ្រោះ​យោបល់​យ៉ាង​ច្រើន​កុះករ។

លោក​បន្ត​ថា សកម្មភាព​នេះ​និង​បន្ត​ធ្វើ​នៅ​តាម​បណ្តា​ស្រុក​ផ្សេងៗ​ទៀត​ផង​ដែរ ដើម្បី​ជួយ​ដល់​ប្រជា​ពល​ល​រដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុង​ការ​ទៅ​ពិនិត្យ​ជំងឺ​នៅ​ឆ្ងាយ​ពី​ផ្ទះ។ លោក បិ​ន ជី​វ័​ន្ត អភិបាល​ស្រុក​កញ្ជ្រៀច ជួស​មុខ​ឲ្យ​ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការ​អគុណ​ចំពោះ លោក ស សុខា និង​លោក ជំទាវ ដែល​បាន​គិតគូរ​ពី​សុខុមាលភាព​របស់​បង​ប្អូន​ក្នុងស្រុក​កញ្ជ្រៀច ក​ដូចជា​ទូទាំង​ខេត្ត​ព្រៃវែង លោក​បន្ត​ថា មានតែ​តំណាងរាស្ត្រ​មកពី​គណបក្យ​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​បាន​ដឹង​សុខ​ទុក​ប្រជាពលរដ្ឋ និង​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រប់​កាលៈទេសៈ ជាពិសេស​បាន​រំដោះ​ប្រជាជន​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត និង​បាន​ជួយ​គ្នា​ទៅវិញ​ទី​មក​ពេលវេលា៕

​ ​លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​​