សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង​១៩២៥​ម៉ែត​ ក្នុង​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង​១៩២៥​ម៉ែត​ ក្នុង​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​

ស្វាយរៀង ៖ ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែ​ឆ្លងកាត់​ពី​ភូមិ​ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២០​ ខែ​មីនា ឆ្នាំ​២០១៦​។ បើ​តាម​របាយការណ៍​របស់​សង្កាត់​ច្រកម្ទេស​បាន​ឲ្យ​ដឹង​ថា ​ការ​កសាង​ជួសជុល​ផ្លូវដី​ក្រាល​ខ្សាច់​ភ្នំ​ឆ្លងកាត់​ពី​ភូមិ​ គឺ​ភូមិ​កំពោត​ប្រស់​និង​ទួល​អំ​ពិ ​ដែលមាន​ប្រវែង​១៩២៥​ម៉ែត​ដាក់លូ​កាត់​ផ្លូវ​មួយកន្លែង ​ត្រូវ​ចំណាយ​ថវិកា​មូលនិធិ​សង្កាត់​ផ្តល់​ពី​ថ្នាក់​ជាតិ​ចំនួន​៩៨.៤៨៦.២៥០​រៀល​ប្រជាពលរដ្ឋ​ចូលរួម​ថវិកា​ចំនួន​៥០០.០០០​រៀល​ផ្លូវ​មួយ​ខ្សែ​នេះ​ចំណាយ​ថវិកា​សរុប​អស់​៩៨.៤៨៦.២៥០​រៀល​។​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើផ្លូវ​នេះ​មាន​ចំនួន​១៨៥​គ្រួសារ​សរុប​រួម​៩៥៩​នាក់​ស្រី​៥២៩​នាក់​។

ពិធី​នេះ​ក្រោម​វត្តមាន​លោក​សេង​សីលា​អភិបាលក្រុង​បាវិត​និង​មានការ​ចូលរួម​ពី​លោក​ហួត​សា​ម៉ៃ​ចៅសង្កាត់​ច្រកម្ទេស​ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​សង្កត់​មេភូមិ​ទាំងពី​រួមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ស្និត​ស្នាល​បំផុត​។​លោក សេង សីលា មាន​ប្រសាសន៍​កោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ក្រុមប្រឹក្សា​សង្កាត់​ច្រកម្ទេស​យក​អស់កម្លាំង​កាយ​ចិត្ត​អភិវឌ្ឍន៍​មូលដ្ឋាន​បាន​ល្អ​ប្រសើរ​ជាក់ស្ដែង​ផ្លូវ​ដី​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង​១៩២៥​ម៉ែត​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ពី​ភូមិ​ត្រូវ​ចំណាយ​ថវិកា​មូលនិធិ​ផ្ដល់ជូន​ពី​ថវិកាជាតិ​រួម​ទាំង​ចូលរួម​ថវិកា​ពី​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​ខ្ពស់​។​លោក​អភិបាល​បាន​ផ្ដាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្រោយពី​ធ្វើ​ផ្លូវ​បាន​ស្អាត​ហើយ​សូម​បងប្អូន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​ស្រប​តាម​ពាក្យស្លោក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​(​ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​)​។​លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុ​វត្ថ​ភាព​មាន​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ព្រមទាំង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់​ពី​ពេលនេះ​តទៅ​និង​ជូន​ថវិកា​ប្រជាពលរដ្ឋ​ ដែល​ចូលរួម​ក្នុង​ម្នាក់​៥០០០​រៀល​ផងដែរ៕