ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង​

ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង​



សៀមរាប ៖កាលពី​ថ្ងៃទី​១៩ ខែ មីនា ឆ្នាំ​២០១៦ លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​យក​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​ចំនួន ៣០០​គ្រួសារ មកពី​០៩​ភូមិ ក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ដែល​ជួប​ការ​ខ្វះខាត​ស្បៀងអាហារ​ប្រចាំថ្ងៃ។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក ដោក វណ្ណ​នេ​ត អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ជីក្រែង បាន​គូស​បញ្ជាក់​ថា​ក្នុង​រដូវវស្សា​កន្លងមក​នេះ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ឃុំ​ខ្វាវ បានទទួល​រង​នូវ​គ្រោះរាំងស្ងួត​ហើយ​ការងារ​បង្កបង្កើនផល​ក៏​ទទួលបាន​ផល​តិចជាង​បណ្តា​ឆ្នាំមុនៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​មាន​បញ្ហា​ប្រឈម​នឹង​ការ​ខ្វះ​ខាត់​នូវ​ស្បៀងអាហារ ដែលជា​កត្តា​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង បានធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅតាម​ទីប្រជុំជន និង ចេញទៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​ទៀតផង។

មានប្រសាសន៍​សំណេះសំណាល​នោះ​លោក​បណ្ឌិត ឃឹម​ប៊ុន​សុង ក៏​សម្តែង​នូវ​ការអាណិតអាសូរ​ដល់​ប​ង ប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ​ដោយ​ធម្មជាតិ ហើយ​ដែលជា​ចំណោទបញ្ហា​ប្រឈម​មួយ​ដែល​អាជ្ញាធរ​យើង ត្រូវ​ធ្វើ​ការដោះស្រាយ​ជាបន្ទាន់​ចំពោះ​បងប្អូន​។​លោក​បណ្ឌិត​ក៏បាន​លើកឡើងថា​បញ្ហា​ប្រធាន​ស័​ក្ត ដែល​តែង​កើតមានឡើង​ជារឿយៗ​កន្លងមកនេះ​ក៏ដោយ​ការ​បម្រែបម្រួល​ធាតុអាកាស​។ ម្យ៉ាងទៀត​ការ​បម្រែបម្រួល​ទាំងនេះ​ក៏បាន​បង្កឡើង​ពី​កត្តា​ជា​ធម្មជាតិ​និង​កត្តា​មនុស្ស ក្នុងនោះ​ដោយ​ធនធានធម្មជាតិ ព្រៃឈើ​ត្រូវបាន​កាប់បំផ្លាញ​និង​ការជីក​លប់​បឹង​ធម្មជាតិ បង្ក​ឲ្យ​មាន​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង ធ្វើ​ឲ្យ​បំពុលបរិស្ថាន ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​សុខភាព​នៃ​ការរស់នៅ​ទៀត​ផង។

លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើកឡើងថា តំបន់​ឃុំ​ខ្វាវ គឺជា ឃ្លាំង​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ​របស់​ខេត្ត នា​ទស្សវត្ស​ឆ្នាំ​១៩៨០ តែ​ក្នុង​រយៈពេល​ដែល​ប្រទេសជាតិ មានការ​អភិវឌ្ឍន៍​រីកចម្រើន ត្រូវ​បងប្អូន​តំបន់​នេះ​ខ្វះខាត​ស្បៀងអាហារ​ទៅវិញ ។ ដើម្បី​ប្រយុទ្ធ​នឹង​គ្រោះធម្មជាតិ​ទាំងនេះ សូម​បង ប្អូន​ត្រូវ​បញ្ឈប់​នូវ​ការ​កាប់​រាន​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ បើ​នៅ​តែង​បន្តទៀត​នោះ​បងប្អូន​ក៏​កាន់​រងគ្រោះ​ដោយ​ធម្មជាតិ​កាន់​តែខ្លាំង​ជាងនេះទៅទៀត ព្រមទាំង​បង្ក​ឲ្យ​បងប្អូន​ទទួល​រង់​គ្រោះ​ដោយ​បញ្ហា​ផ្សេងៗ​ទៀតផង។ ឯកឧត្តម បណ្ឌិត​បាន​បន្ត​ទៀតថា ដោយ​កត្តា​ទាំងនេះហើយ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​កិច្ចដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជម្រុញ​និង​ពង្រីក​នូវ​ប្រព័ន្ធធារាសាស្ត្រ នៅតាម​បណ្តា​ខេត្ត ស្រុក ឃុំ ក្នុង​ការ​ធានា​នូវ​ការ​ផ្គត់​ផ្គង​ទឹក ជូន​ដល់​ប្រជាកសិករ ក្នុង​ការងារ​បង្កបង្កើន​ផល ទាំង​រដូវប្រាំង និង វស្សា។ ជាក់ស្តែង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជីក្រែង ដែល​មាន​ទំនប់​អាងទឹក​ដ៏​ធំ​មួយ ដែល​ប្រជាពលរដ្ឋ​ហៅថា ទំនប់​ម្កាក់ ដែល​បាន​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ។ មានប្រសាសន៍​នោះដែរ​លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើការ​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ នាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលាឃុំ​និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់ៗ​គ្នា ក្នុងការ​ចូលរួម​បោះឆ្នោត គាំទ្រ​ដល់​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក​បណ្ឌិត​ក៏បាន​លើក​ផង​ដែរ ពី​ការ​សម្របសម្រួល​របស់​រាជរដ្ឋាភិបាល ក្នុង​ការមិន​ឲ្យ​មាន​ប័ណ្ណ បើកបរ​ម៉ូតូ ក្រោម​១២៥​សេ​សេ និង ការ​មិន​យកប្រាក់​កាស ក្នុង​ការ​កាត់ឈ្មោះ​ចែក​នូវ​អចលនទ្រព្យ ដែលជា​អំណោយ​របស់​ឪពុកម្តាយ ជីដូន ជីតា ជូន​ដល់​កូនចៅ​ឡើយ ។ ព្រមទាំង​ត្រូវ​នាំគ្នា​គោរព​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពេល​បើកបរ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង ដាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និង បើកបរ​គ្មាន​ជាតិ​ស្រវឹង។

ក្នុងនោះដែរ​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័ល​ក្រទាំង ៣០០​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួល​បាន មី​០១​កេស​ទឹកត្រី ១​យូរ . ទឹកស៊ីអ៊ីវ ០១​យូរ ប៊ីចេង ១​ថង អង្ករ ២៥​គ​ក្រ​ផង​ដែរ ៕

ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង​

ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង​

ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង​

ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង​