អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់ ក្នុង​នោះ​(៧​នាក់ បញ្ជូន​ទៅ​តុលាការ ៦​នាក់​ទៅ​មណ្ឌល​កែប្រែ​)​ពី​បទ​ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​

អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់ ក្នុង​នោះ​(៧​នាក់ បញ្ជូន​ទៅ​តុលាការ ៦​នាក់​ទៅ​មណ្ឌល​កែប្រែ​)​ពី​បទ​ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​

សៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ថា ដា​លុច ប្រធាន​មន្ទីរ យុត្តិធម៌​នៃ​បញ្ជាការ​អាវុធហត្ថ ខេត្ត​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន បានជា​បន្តបន្ទាប់​ចំនួន​១១​នាក់​ក្នុង​ខេត្តសៀមរាប រួច​នាំយកមក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ។

ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​រយៈពេល​២​ថ្ងៃ​ខាងលើ ​គឺ​នៅ​ថ្ងៃទី​១៧​ និង​ទី​១៨ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច សង្កាត់​ស្វាយដង្គំ និង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ទោ​ថា ដា​លុច ប្រធាន​មន្ទីរ យុត្តិធម៌​នៃ​បញ្ជាការ​អាវុធហត្ថ ខេត្ត​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ក្នុងចំណោម​១៣​នាក់​ក្នុង​នោះ​អ្នកប្រើប្រាស់​៦​នាក់ ដែល​ត្រូវ​បញ្ជូនទៅ​មណ្ឌល​កែប្រែ និង​៧​នាក់​បញ្ជូន​ទៅ​តុលាការ​មាន ទី​១/​ឈ្មោះ ឡៃ រម្យ​មន្នី ហៅ​វេហាស៍​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ​ភូមិ​ដក​ពោធិ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ជួញដូរ ជា​មេក្លោង​)​ទី​២/​ឈ្មោះ ហេង ហ៊ី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​(​ជួញដូរ​)​ទី​៣/​ឈ្មោះ សោ​ភ​ណ្ឌ័ ផានិត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប (​ជួញដូរ​) ទី​៤/​ឈ្មោះ ខាំ​ដែន ឆៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្ស ទីលំនៅ​ភូមិ​ត្រពាំងវែង ខេត្ត​កំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ក្រុង​សៀមរាប​(​ជួញដូរ​) ទី​៥/ ឈ្មោះ ស៊ន រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​(​ជួញដូរ​)​ទី​៦/​ឈ្មោះ នូ​សំណាង ហៅ តឿ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​រំចេក ឃុំ​រំចេក​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​(​ជួញដូរ​)​និង​ទី​៧/​ឈ្មោះ សោ​ន មករា ហៅ​ង៉ិ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​មិន​ពិត​ស្នាក់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។
ក្រោយពី​សាកសួរ​រួច​កម្លាំង​ជំនាញ​បាន​ធ្ចើ​ការ​ដកហូត​បាន​វត្ថុតាង​រួមមាន​៖​ម្ស៉ៅគ្រឿម​ពណ៌​ស​ថ្លា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ស្មើនឹង​ទម្ងន់​៨.៩​ក្រាម ទូរស័ព្ទដៃ​១២​គ្រឿង ម៉ូតូ​១​គ្រឿង និង​ឧបករណ៍​ច្នៃ​ជក់​មួយ​ចំនួន​ធំ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​និង​វត្ថុតាង​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ​២០១៦ ដើម្បី​អនុវត្ត​បន្ត​ទៅតាម​នីតិវិធី​ច្បាប់​។ ចំណែក​ជនសង្ស័យ​៦​នាក់​ផ្សេងទៀត ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​មណ្ឌល​ស្តារ​នីតិសម្បទា បន្សាប​ជាតិ​ញៀន ដែល​ស្ថិត​នៅក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​៕