ផលប្រយោជន៍​ទឹក​អង្ករ​

6 Videos


​ទឹក​អង្ក​រលាង​លើកដំបូង​មាន​កម្រិត​ថាមពលអាស៊ីដ​ខ្សោយ​ប្រហែលជា 5.5 PH និងទឹក​អង្ករលាង​ជា​លើក​ទី ២ មាន​កម្រិត​ថាមពល​អាស៊ីដខ្សោយ​ប្រហែលជា 7.2 PH នោះអាចយ​កមកប្រើ​ជូត​លាង​ដុសខាត់​វត្ថុ​ផ្សេងៗ​ជំនួស​ម្សៅ​សាប៊ូក្នុង​ការលាង​សម្អាត​ជាតិ​ខ្លាញ់​និងស្នាម​ប្រឡាក់​ក្អែល​ទៀតផង ។​
​ខាងក្រោម​នេះ​គឺជា​ប្រយោជន៍​ទឹក​អង្ករ ៖

M88


១ – ប្រើ​ទឹក​អង្ករ​លាងដៃ​មិន​គ្រាន់តែ​អាច​កម្ចាត់​ភាពកខ្វក់​ប៉ុណ្ណោះ​ទេ​ព្រមទាំង​អាចធ្វើឱ្យ​ស្រទាប់​ស្បែក​ភ្លឺរលោង​ទៀតផង ។​
២ – ប្រើ​ទឹក​អង្ករ​លាងចាន សម ស្លាបព្រា មិន​គ្រាន់តែ​អាច​កម្ចាត់​ភាពកខ្វក់​ប៉ុណ្ណោះ​ទេព្រមទាំង​មិនមាន​ផ្ទុក​សារធាតុ​គីមី​ដែល​ល្អប្រសើរ​ជាង​ការប្រើ​ទឹកសាប៊ូ​ទៅទៀត ។​

ផលប្រយោជន៍​ទឹក​អង្ករ​
៣ – មុននឹង​ប្រើ​ឆ្នាំងដី​ត្រូវ​ចាក់ទឹក​អង្ករ​ចូល​ក្រឡុក​មួយសន្ទុះ​ហើយ​ចាក់ចោល ។ បន្ទាប់មកចាក់​ទឹកបាយ (​ទឹក​ជាត់បាយ​) ចូល និង ដាំ​រម្ងាស់​កន្លះ​ម៉ោង​ទើប​ចាក់ចោល ។ វិធី​នេះ​អាចធ្វើឱ្យ​ឆ្នាំងដី​ពេល​យកមក​ដាំ​ស្ល​មិន​ជ្រាប​ទឹក​ឡើយ ។​

៤ – ជ្រញ់​ដែល​ប្រើ​រយៈពេល​យូរ​អាច​បង្កើតបានជា​ក្លិនឆ្អាប ។ ដូច្នេះ​គេ​អាចដាក់​វា​ត្រាំ​នៅក្នុងទឹក​អង្ករ​មួយសន្ទុះ​ទើប​ស្រង់​ចេញហើយ​យកអំបិល​ម៉ដ្ឋ​មក​ដុស​ពីលើ​នឹង​ធ្វើឱ្យក្លិន​អាក្រក់​នោះ​បាត់​ភ្លាមៗ ។​

ផលប្រយោជន៍​ទឹក​អង្ករ​
៥ – កាំបិត វែក​បាយ វែក​សម្ល ត្រូវ​ឧស្សាហ៍​យកទៅដាក់​ត្រាំ​ក្នុង​ទឹក​អង្ករ​ខាប់​បន្តិចព្រោះ​អាចការពារ​មិនឱ្យ​ច្រែះ​ចាប់ ។ ប្រសិនបើ​ឧបករណ៍ប្រើប្រាស់​ទាំងនោះ​មាន​ច្រែះ​ចាប់​រួចហើយអាចដាក់​ត្រាំ​ក្នុង​ទឹក​អង្ករ​ជាច្រើន​ម៉ោង​ទើប​ស្រង់​ចេញទើប​អាច​ជូត​ស្នាម​ច្រែះ​ឱ្យ​ជ្រះ​ស្អាតបាន​យ៉ាងងាយ ។​

៦ – បន្លែ​ដែលមាន​ជាប់​ក្លិនឆ្អាប​ត្រូវ​លាងជាមួយ​ទឹក​អង្ក​រលាយ​អំបិល​ម៉ដ្ឋ​សិន​សឹម​យកមក​លាង​ដោយ​ទឹកស្អាត​ម្តងទៀត​នោះ​ពិតជា​អាច​កម្ចាត់​ក្លិនឆ្អាប​បាន​ហើយ ។​

ផលប្រយោជន៍​ទឹក​អង្ករ​
៧ – សាច់ជ្រូក​ឬ​សាច់គោ​ដែលជា​ប់​ធូលីហើយ​បើ​ប្រើ​ទឹក​ធម្មតា​លាង​មិន​ងាយ​ជ្រះ​ឡើយប៉ុន្តែ​បើ​គេ​ប្រើ​ទឹក​អង្ករ​ក្តៅ​យកមក​លាង​វិញ ភាពកខ្វក់​នៃ​កម្ទេចធូលី​នោះ​នឹង​បានជ្រះ​ស្អាត​ដោយ​ងាយ ។​
៨ – ឧបករណ៍ប្រើប្រាស់​នៅក្នុង​ផ្ទះ​ដែលទើបតែ​លាបថ្នាំ​ពណ៌​រួច​ថ្មីៗ​មាន​ថ្នាំ​ពណ៌​ខ្លះបញ្ចេញ​ក្លិន​អាក្រក់​ដូច្នេះ​គេ​ត្រូវយក​កំណាត់​ទន់មួយ​ផ្ទាំង​ដាក់​ជ្រលក់​ក្នុង​ទឹក​អង្កររួចហើយ​យក​ដុស​ជូត​សាចុះសាឡើងពិតជា​បំបាត់​ក្លិនថ្នាំ​ពណ៌​ជាមិនខាន ។​

៩ – អាវ​ពណ៌​ស​ដែលមាន​ស្នាម​ប្រឡាក់​ក្រោយពី​ដាក់​ត្រាំ​នៅក្នុង​ទឹក​អង្ករ​រយៈពេល ១០ នាទីទើប​ស្រង់​ចេញ​យកមក​ដុសលាង​ជាមួយម្សៅ​សាប៊ូ​អាចធ្វើឱ្យ​អាវ​ស​នោះ​ជ្រះ​ស្អាត​និង​កាន់តែ​ស​ថែមទៀត ។​
១០ – កន្សែងពោះគោកាលបើ​ប្រឡាក់ទឹក​ផ្លែឈើ​ឬ​មាន​ក្លិន​ញើស​គឺ​វា​នឹង​អាច​ប្រែ​ទៅជា​រឹង ។ ដូច្នេះ​ត្រូវដាក់​ត្រាំ​នៅក្នុង​ទឹក​អង្ករនិងដាក់​ស្ងោរ​រយៈពេល ១០ នាទី រួចហើយ​ស្រង់​ចេញ​និងជម្រះ​ដោយ​ទឹក​ធម្មតា​នឹង​ជ្រះ​ស្អាត​ទន់​ដូចដើម ។​

-​វិធី​ប្រើ​ទឹក​អង្ករ​សម្រាប់​ស្បែក​ស្អាត និង ការពារ​រោគ​កមរមាស់​
​ពេល​លាង​អង្ករ​ម្តងៗ​ត្រូវ​ទុក​ទឹក​លាង​អង្ករ​ដែល​លាង​ជា​លើក​ទី ២ នោះ​ដោយ​ទុកឱ្យ​វា​ថ្លាទើប​ស្រិត​យក​ទឹកថ្លា​នោះមក​លុបលាង​មុខ ។​

​ចំណាំ ៖ ការប្រើ​ទឹក​អង្ករ​សម្រាប់​លុបលាង​មុខ​មិនត្រូវ​ញឹកញាប់​ពេក​ទេ​ដោយ​ក្នុង​មួយថ្ងៃឬពីរ​ថ្ងៃ​លុបលាង​ម្តង ។ ជាទូទៅ​ការ​លុប​លាងមុខ​ដោយ​ទឹក​អង្ករ​នេះ​គឺ​រយៈពេល ១ ខែក្រោយមក​អាច​ទទួលបាន​ប្រសិទ្ធភាព​ធ្វើឱ្យ​ស្បែក​មុខ​ភ្លឺរលោង​ស្អាត ។ ដើម្បី​ការការពារ​កមរមាស់ត្រូវយក​ទឹក​អង្ក​រលាយ​អំបិល​ម៉ដ្ឋ​បន្តិចហើយ​ដាំ​រម្ងាស់​ឱ្យ​ពុះ​និង​ទុក​ឱ្យនៅ​ក្តៅ​ឧណ្ហៗទើប​យកមក​ដុស​ជូត​លើ​ស្បែក ៕ គ​.​ឡេង​