វីត វីត បកស្រាយ​រឿង​ដែល​ខំប្រឹង​ស្លៀកពាក់​សិច​ស៊ី​

6 Videos


​មួយរយៈ​ចុងក្រោយ​នេះ​ពិធី​ការិនី វីត វីត មិន​ត្រឹមតែ​ពង្រីក​ប្រជាប្រិយភាព​បាន​កាន់​ទូលាយ​ប៉ុណ្ណោះ​ទេ សូម្បីតែ​រូប​សម្រស់​របស់​នាង​ក៏​កាន់តែ​ស្រស់ស្អាត​ដែរ មិនតែប៉ុណ្ណោះ នាង​ចូលចិត្ត ស្លៀកពាក់​សិច​ស៊ី​ខុសប្លែក​ពី​សព្វមួយដង​។ ភាពខុសប្លែក​នេះ​ស្របពេល មាន​ព័ត៌មាន​ថា តារា​ស្រី​រូបនេះ មាន​គូស្នេហ៍​អ្នកមាន​និង​ស៊ីវីល័យ​ម្នាក់ ដូច្នេះហើយ ទើប​ធ្វើឱ្យ​មានមតិ​មួយចំនួន​និយាយថា មួល​ហេតុ ដែល វីត វីត លេងខ្លួន​សិច​ស៊ី​មួយរយៈ​ចុងក្រោយ​នេះ គឺ​នាង​ធ្វើឡើង​ដើម្បី​ផ្គាប់ចិត្ត​គូស្នេហ៍​។

វីត វីត បកស្រាយ​រឿង​ដែល​ខំប្រឹង​ស្លៀកពាក់​សិច​ស៊ី​

M88


​ទាក់ទង​នឹង​រៀង​នេះ នៅពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង វីត វីត បាន​ប្រាប់ថា ការដែល​នាង​ស្លៀកពាក់​សិច​ស៊ី​មួយរយៈ​កន្លងមកនេះ មិនមែន​មកពី​នាង​ធ្វើឡើង ដើ​ម្បិ​ផ្គាប់ចិត្ត​គូស្នេហ៍​ដូច​គេ​និយាយ​នោះទេ គឺ​នាង​គ្រាន់តែ​ចង់​ស្លៀកពាក់​ឱ្យ​ប្លែកៗ ដើម្បី​ចង់ដឹងថា រូបរាង​របស់​នាង​ស្អាត​ប៉ុនណា​តែប៉ុណ្ណោះ​។​ព្រោះ​នាង​យល់ថា ទាន់​ខ្លួន​នៅ​ក្មេង​អាច​ស្លៀកពាក់​ស៊ីវីល័យ​បាន តែ​ដល់ពេល​អាយុ​ច្រើន​ទៅ សម្រស់​ក៏​ធ្លាក់ចុះ​ចង់​ស្លៀក​សិច​ស៊ី​គឺ​មិន​សម​ដែរ​។​

វីត វីត បកស្រាយ​រឿង​ដែល​ខំប្រឹង​ស្លៀកពាក់​សិច​ស៊ី​

​វីត វីត បាន​បន្តថា ដោយឡែក​រឿង​ស្នេហា​វិញ នាង​ទទួលស្គាល់ថា នៅពេលនេះ​នាង​កំពុង​មើលចិត្ត​បុរស​ម្នាក់​ពិតមែន ប៉ុន្តែ​បុរស​ម្នាក់​នោះ នាង​មិនទាន់​អាច​ប្រាប់​អត្តសញ្ញាណ​បាន​នោះទេ​។ ព្រោះ​ការសម្រេចចិត្ត​របស់​នា​ង​មិនទាន់​ច្បាស់​នៅឡើយ តែ​សម្រាប់​ការសិក្សា​ចិត្ត​គាត់​មួយរយៈ​មកនេះ នាង​មើលឃើញថា បុរស​ម្នាក់​នោះ គាត់​មាន​ចំណុច​ល្អ​ច្រើន​គួរសម​៕​ ​ ​ប្រមាញ់​តារា​

វីត វីត បកស្រាយ​រឿង​ដែល​ខំប្រឹង​ស្លៀកពាក់​សិច​ស៊ី​

វីត វីត បកស្រាយ​រឿង​ដែល​ខំប្រឹង​ស្លៀកពាក់​សិច​ស៊ី​

វីត វីត បកស្រាយ​រឿង​ដែល​ខំប្រឹង​ស្លៀកពាក់​សិច​ស៊ី​