សង្សារ ហ្វា​ន់ ពីង​ពីង លេង​ចាស់ដៃ​មិន​ទុក​មុខ​ឱ្យ​មិត្តស្រី​សោះ​

6 Videos


​អ្នកណាៗ​ក៏​ដឹង​ដែរ​ថា តារា​សម្ដែង​ស្រី​ហុងកុង​ដ៏​ល្បីល្បាញ  ហ្វា​ន់ ពីង​ពីង (Fan Bingbing) ជា​នារី​ម្នាក់​ដែលមាន​សំណាង​ជាងគេ ព្រោះ​មាន​បុរស​ល្អ​ដូច​លោក ជឺ​រី លី ឬ Li Chen ធ្វើជា​មិត្ត​ប្រុស ។

សង្សារ ហ្វា​ន់ ពីង​ពីង លេង​ចាស់ដៃ​មិន​ទុក​មុខ​ឱ្យ​មិត្តស្រី​សោះ​

M88


​តួយ៉ាង​ដូចជា​កាលពីពេល​ថ្មីៗ​នេះ​តារា​សម្ដែង និង ចម្រៀង លោក ជឺ​រី លី បាន​លេងសើច​ជាមួយ​គូស្នេហ៍​របស់គាត់ ហ្វា​ន ពីង​ពីង នៅក្នុង​កម្មវិធី​សង្គម​ចិន Weibo ដោយបាន​បង្ហោះ​ឧបករណ៍​ចំឡែកៗ​មួយចំនួន​ដូចជា ស្បែកជើង​(​ដូច​ក្នុង​រូប​), ញញួរ ​(​ដូច​ក្នុង​រូប​) និង ឧបករណ៍​លេងសើច​ផ្សេងទៀត រួមជាមួយ​សំណេរ​មួយ​ឃ្លា​ថា «​ខ្ញុំ​មាន​គម្រោង​ប្រើប្រាស់​សម្ភារ​ស្វ័យប្រវត្តិ​ទាំងអស់នេះ​សម្រាប់​ដោះស្រាយ​បញ្ហា​ឲ្យ​មនុស្ស​ស្រី​ដែល​ពិបាក​លាង​សម្អាត​ម្សៅ​ចេញ​ពីលើ​ផ្ទៃមុខ​» ។​

សង្សារ ហ្វា​ន់ ពីង​ពីង លេង​ចាស់ដៃ​មិន​ទុក​មុខ​ឱ្យ​មិត្តស្រី​សោះ​

​គួរ​បញ្ជាក់ដែរថា តាមពិត​សម្ដី​របស់លោក ជឺ​រី លី មួយ​ឃ្លា​នេះ​គឺ​ចង់​សំដៅ​ទៅលើ​មិត្តស្រី​របស់គាត់  ហ្វា​ន់ ពីង​ពីង ព្រោះ​នាង​តែងតែ​ខ្ជិល​លាង​សម្អាត​ម្សៅ​នៅលើ​ផ្ទៃមុខ​របស់​នាង​រាល់​ពេលដែល​ត្រឡប់មក​ដល់ផ្ទះ ៕ (​ប្រភព​៖ ឡូ​លី​ប៉ប​) កុសល​

សង្សារ ហ្វា​ន់ ពីង​ពីង លេង​ចាស់ដៃ​មិន​ទុក​មុខ​ឱ្យ​មិត្តស្រី​សោះ​