បងស្រី​ស្តេច​ល្បែង ចូ​វ យុន​ហ្វា​ត ស្លៀកពាក់​រខេករខាក​

6 Videos


Apple Daily តៃវ៉ាន់​បាន​ឲ្យ​ដឹងថា កំពូល​តារា​សម្តែង​ជើងចាស់​ហុងកុង​លោក ចូ​វ យុន​ហ្វា​ត ហៅ​ស្តេច ល្បែង គឺជា​មនុស្ស​ដែល​មិនសូវ​ចេះ​វាយ​ឬ​ក​ក្រអឺតក្រទម និង​មាន​ភាពសាមញ្ញ​បំផុត ។ លោក​ត្រូវបាន​គេ​សង្កេត ឃើញថា នៅពេល​ធ្វើដំណើរ​ទៅណា​មក​ណា​ម្តង គឺ​ច្រើនតែ​ជិះ​រថយន្តក្រុង ឬ​ចូលចិត្ត​ដើរលេង​កម្សាន្ត​នៅតាម ព្រៃភ្នំ ។

បងស្រី​ស្តេច​ល្បែង ចូ​វ យុន​ហ្វា​ត ស្លៀកពាក់​រខេករខាក​

M88


ចំណែក​បងស្រី​របស់លោក គឺ​អ្នកស្រី ចូ​វ ឆុង​លីង ក៏មាន​អត្តចរិត​ដូចគ្នា​ដែរ​ដោយ​បងប្អូន ២ នាក់​នេះ មាន​ចំណូលចិត្ត​ដូចគ្នា គឺ​ថតរូប ។ អ្នកស្រី ចូ​វ ឆុង​លីង ដែល​វ័យ​ជិត ៧០ ឆ្នាំ​ទៅហើយ​នោះបាន​ដើរ​ថតរូប​សត្វ មេអំបៅ​នៅក្នុង​ព្រៃភ្នំ ហើយ​រូបភាព​ដែល​អ្នកស្រី​បាន​ថត​ក៏​ធ្លាប់បាន​ដាក់តាំង​នៅក្នុង​ពិ​ពណ៌​រូបថត​ផងដែរ ។

បងស្រី​ស្តេច​ល្បែង ចូ​វ យុន​ហ្វា​ត ស្លៀកពាក់​រខេករខាក​

កន្លងមក​អ្នកស្រី​មិនសូវ​ចេះ​តុបតែង​ខ្លួន​ស្រស់​ឆើតឆាយ​ដូច​អ្នកមាន​ទ្រព្យ​ខ្លះ​នោះទេ គឺ​អ្នកស្រី​ចូល​តែ​ស្លៀកពាក់ ខោអាវ​កញ្ចាស់​រយីករ​យៀ​ក​ដើរ​រុករាន​គ្រប់​ច្រកល្ហក​នៅតាម​សួនច្បារ និង​នៅក្នុង​ព្រៃភ្នំ ។​ ​កាលពីពេល​ថ្មីៗ​នេះ​គេ​បានឃើញ​អ្នកស្រី​អង្គុយ​ងោក​នៅលើ​កៅអី​ថ្ម​មួយ​នៅក្នុង​សួនច្បារ​ក្នុង​ឈុត​ខោអាវ​ចាស់ៗ​ដូចពេលមុនៗ​ដែរ ហើយ​នៅត្រង់​កមាន​ពាក់​ខ្សែ​ស្ពាយ​ម៉ាស៊ីនថតរូប​មួយគ្រឿង ។

បងស្រី​ស្តេច​ល្បែង ចូ​វ យុន​ហ្វា​ត ស្លៀកពាក់​រខេករខាក​

តាមពិត គឺ​ដោយសារ តែ​អ្នកស្រី​ដើរ​ថត​អស់កម្លាំង​ពេក​ទើប​អង្គុយ​សម្រាក​មួយ​ភ្លែត​ក៏​ស្រាប់តែ​ដេកលក់​អស់​មួយស្របក់ ហើយ​ពេល ភ្ញាក់ឡើង​អ្នកស្រី​ក៏​ដើរ​ថត​នូវ​ទេសភាព និង រូបភាព​ស្អាតៗ​នៅក្នុង​សួនច្បារ​បន្តទៀត ៕ គ ឡេង​ ​

បងស្រី​ស្តេច​ល្បែង ចូ​វ យុន​ហ្វា​ត ស្លៀកពាក់​រខេករខាក​បងស្រី​ស្តេច​ល្បែង ចូ​វ យុន​ហ្វា​ត ស្លៀកពាក់​រខេករខាក​