កុម្ម៉ង់​ទិញ iPhone 6s លើ​អ៊ីនធឺណិត ​​បែរ​ជា​ទទួល​បាន​ទូរសព្ទ​ផ្លែ​ប៉ែស​ទៅ​វិញ

នារី​ម្នាក់​រស់​នៅ​ខេត្ត Wuxi ប្រទេស​​ចិន​បាន​កក់​ទិញ​ទូរសព្ទ iPhone 6s មួយ​គ្រឿងនៅ​លើ​អ៊ីនធឺណិត​ តែ​ទំនិញ​ដែល​ទទួល​បាន​បែរ​ជា​ទូរសព្ទ​មាន​​ផ្លាក​សញ្ញា​ផ្លែ​ប៉ែស​ជំនួស​ឲ្យ​សញ្ញា​ផ្លែ​ប៉ោម​​ដែល​ធ្លាប់​ឃើញ​របស់ Apple ទៅវិញ។

 

កុម្ម៉ង់​ទិញ iPhone 6s លើ​អ៊ីនធឺណិត ​​បែរ​ជា​ទទួល​បាន​ទូរសព្ទ​ផ្លែ​ប៉ែស​ទៅ​វិញ

 
តាម​បណ្ដាញ​ព័ត៌មាន NetEase នារី​ជន​ជាតិ​ចិន​ត្រកូល Zhao មួយ​រូប​​បាន​និយាយ​ថា នាង​បាន​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដ៏​ទាក់​ភ្នែក​មួយ​នៅ​លើ​អ៊ីនធឺណិត ក្រោយ​មក​បាន​ចំណាយ​ប្រាក់ ៣៤០០​យាន់ (៥២៥ដុល្លារ) ដើម្បី​ទិញ​​ទូរសព្ទ iPhone 6s មួយ​គ្រឿង។ យ៉ាងណាមិញ អ្នក​លក់​ក្រោយមក​បាន​ផ្ញើ​សារ​​មក Zhao ប្រាប់​ថា​មាន​បញ្ហា​បច្ចេកទេស​បន្តិច​បន្តួច​កើត​ឡើយ​និង​សំណូម​ពរ​ឲ្យ​នាង​ផ្ញើ​លុយ​ថែម ៥០០០​យាន់​ (៧៧២ដុល្លារ) ថែម​ទៀត ហើយ​នឹង​សង​ទៅ​នាង​វិញ​ពេល​ទំនិញ​មក​ដល់។ Zhao បាន​ជឿជាក់​លើ​អ្នក​លក់​ខាង​លើ រួច​ក៏​បាន​ផ្ញើ​លុយ​តាម​សំណូមពរ។
 
ខុស​ពី​ការ​រំពឹង​ទុក​ នារី​ម្នាក់​នេះ​មិន​​ទទួល​បាន​អ្វី​ដែល​ខ្លួន​បាន​កុម្ម៉ង់​នោះ​ឡើយ។ ជំនួស​ឲ្យ Iphone 6s នាង​បែរ​ជា​ទទួល​បាន “ទូរសព្ទ​សញ្ញា​ផ្លែ​ប៉ែស” មួយ​គ្រឿង​ទៅ​វិញ​ នៅ​ពេល​​ចំណាយ​លុយ​អស់​ជាង ១ពាន់​ដុល្លារ។ គួរ​បញ្ជាក់​ផង​ដែរ ករណី​លក់​ទូរស័ព្ទ iPhone ក្លែង​ក្លាយ​មិន​មែន​ជា​រឿង​កម្រ​នោះ​ទេ​នៅ​ប្រទេស​ចិន ជា​ពិសេស​គឺ​នៅ​លើ​ទីផ្សារ​អនឡាញ​តែ​ម្ដង៕

 

ចុចអាន៖អស់បញ្ហារឿងគាស់ដើមឈើធំៗ ជាមួយម៉ាស៊ីន Truck Spade

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing