តើបងប្អូនស្គាល់ ម្ជូរល្មម ទេ? ដឹងទេថា រុក្ខជាតិនេះ អាចព្យាបាល ក្រួសក្នុងតម្រងនោម បានយ៉ាងមានប្រសិទ្ធិភាពទេ?

ម្ជូរល្មមក៏ដូចជាម្ជូរដទៃទៀតដែរ ដែលអាចយកមកប្រើធ្វើជាអាហារធ្វើជាម្ជូរ និងភេសជ្ជះ ហើយប្រហែលជាអាស្រ័យដោយសាររសជាតិមិនសូវជូរជ្រេញខ្លាំងពេករបស់វានេះហើយទើបធ្វើអោយវាត្រូវបានគេហៅថា “ម្ជូរល្មម” អ្នកធ្លាប់បរិភោគម្ជូរល្មមនិយាយថាបើទោះជាគេយកស្លឹកវាទៅបង់សម្លច្រើនបែបណាក៏វានៅតែជូរល្មមដែរ។
តើបងប្អូនស្គាល់ ម្ជូរល្មម ទេ? ដឹងទេថា រុក្ខជាតិនេះ អាចព្យាបាល ក្រួសក្នុងតម្រងនោម បានយ៉ាងមានប្រសិទ្ធិភាពទេ?តើបងប្អូនស្គាល់ ម្ជូរល្មម ទេ? ដឹងទេថា រុក្ខជាតិនេះ អាចព្យាបាល ក្រួសក្នុងតម្រងនោម បានយ៉ាងមានប្រសិទ្ធិភាពទេ?
– លក្ខណៈផ្នែករុក្ខសាស្រ្ត

ម្ជូរល្មមជាដំណាំងាយដាំដុះដែលមានកម្ពស់ប្រមាណ១-២ម៉ែត្រមែកធាងរបស់វាមានព៌ណក្រហមស្វាយមានស្លឹកច្រើនហើយសន្លឹកនីមួយៗមានឆែក២-៣ឆែក។ស្លឹកមានទទឹងនិងបណ្តោយប្រហាក់ប្រហែលគ្នាប្រមាណពី៨-១៥សង់ទីម៉ែត្រ។ផ្ការបស់វាទោលមួយៗដោយត្របកផ្កាពណ៌ស៊ីជម្ពូឬលឿងបរិវណកេសរមានពណ៌ក្រហមស្វាយឯផ្លែរបស់វាពេលទុំមានត្របកស្រោបពីក្រៅពណ៌ក្រហមឆេះ។

– ការដាំដុះ

ម្ជូរល្មមគេដាំដោយបណ្តុះគ្រាប់ហើយដាំបានគ្រប់តំបន់ទាំងអស់។

– ប្រយោជន៍ផ្នែកឱសថ

– ស្លឹក : មានរសជាតិជូរអាចព្យាបាលអាការក្អក កាត់ស្លេស្មិ៍ និងសំបោរក្នុងពោះវៀនអោយចេញមកតាមទ្វារធំ។

– គ្រាប់ : ប៉ូវកំលាំងជួយអោយនោមស្រួល ព្យាបាលភាពទន់ខ្សោយរបស់ប្រមាត់។

– ស្លឹកខ្ចី ផ្លែខ្ចី ត្របកផ្កាខាងក្រៅ : យកម្ជូរល្មមទៅស្ងោរជាមួយទឹកស្ករដើម្បីធ្វើជាភេសជ្ជៈ ពិសារព្យាបាលអាការក្តៅក្នុង ស្រេកខះក និងជួយការពារការកកផ្តុំនៃខ្លាញ់ក្នុងសសៃឈាម ព្យាបាលការក្អក កំចាត់ស្លេស្មិ៍ បញ្ចុះទឹកនោម។ សំខាន់គឺវាអាចព្យាបាលជំងឺគ្រួសក្នុងតម្រងនោម ព្យាបាលផ្លូវទឹកមូត្រ ព្យាបាលអាការរលាកប្លោកនោម។

ទឹកម្ជូរល្មមមានលក្ខណៈជាអាសុីដជួយកាត់បន្ថយការរលាកតម្រងនោមនិងផ្លូវទឹកមូត្រដោយគ្មានផលវិបាកបន្ទាប់បន្សំអ្វីទាំងអស់។ការពិសោធន៍ក្រុមគ្រូពេទ្យទៅលើមនុស្សធម្មជាតិនិងមនុស្សដែលមានជំងឺក្រួសក្នុងតម្រងនោមដោយយកផ្កាម្ជូរល្មមប្រមាណ១០-១៥ផ្កាមកស្ងោរយកទឹកមួយកែវលាយស្ករអោយផ្អែមល្មម ហើយយកទៅអោយមនុស្សទាំងពីរក្រុមនេះទទួលទានមួយថ្ងៃបីកែវ។

ជាលទ្ធផលគេសង្កេតឃើញថាមនុស្សធម្មតាដែលគ្មានជំងឺក្រោយពេលពិសារទឹកភេសជ្ជៈម្ជូរល្មមរួចហើយគេនឹងបត់ជើងតូចចេញមកដោយទឹកនោមមានលក្ខណះជាអាស៊ីដទាំងក្នុងពិសាអាហារ និងអត់អាហារ។ ចំណែកអ្នកដែលមានក្រួសក្នុងតម្រងនោមវិញពិសាមួយថ្ងៃបួនកែវហើយលទ្ធផលដែលចេញមកគឺទឹកនោមរបស់គេដែលពីមុនមកមានលក្ខណះល្អក់ក៏ចាប់ផ្តើមថ្លាឡើងជាលំដាប់ហើយកាន់តែមានលក្ខណជាអាស៊ីដទ្វេរឡើង.

គេក៏មានជំនឿរផងដែរថាទឹកភេសជ្ជៈម្ជូរល្មមជួយកាត់បន្ថយសម្ពាធឈាមបន្ថយភាពស្អិតខាប់របស់ឈាមជួយរក្សាព្យាបាលសរសៃឈាមកុំអោយស្រួយរឹងធ្វើអោយរាងកាយស្រស់បស់ល្អហើយវាមានអាស៊ីដស៊ីទ្រិកជួយរំលាយអាហារទៀតផង។

– ប្រយោជន៍ផ្នែកអាហារ

ផ្លែស្លឹកខ្ចីក្នុងរដូវភ្លៀងត្របកផ្កាខាងក្រៅ។ក្រៅពីធ្វើជាទឹកភេសជ្ជៈដូចជាបានរៀបរាប់ខាងលើគេក៏អាចយកផ្លែខ្ចីរបស់ម្ជូរល្មមទៅស្ងោរធ្វើជាអន្លក់ទឹកគ្រឿងឯស្លឹកខ្ចីគេអាចយកទៅស្លរម្ជូរឬស្រុសធ្វើជាអន្លក់ហូបជាមួយទឹកគ្រឿងបាន។

– រសជាតិ និងប្រយោជន៍ចំពោះសុខភាព

ផ្លែម្ជូរល្មមខ្ចីមានរសជាតិសាបត្រជាក់ក្នុងខណៈដែលត្រួយខ្ចីមានរសជាតិជូរ។ នៅក្នុងស្លឹកម្ជូរល្មមខ្ចី ១០០ក្រាមផ្តល់ថាមពលសម្រាប់រាងកាយ ៤៣គីឡូកាឡូរី សសៃអាហារ ១.៣ក្រាម កាល់ស្យូម ៩មិល្លីក្រាម ហ្វូហ្វ័រ ៤មិល្លីក្រាមដែក ០.៨មិល្លីក្រាម ណៃអាស៊ីន ៤.៥មិល្លីក្រាម វីតាមីន C ៤៤មិល្លីក្រាម។

ប្រភព៖ baykdang

  • តើបងប្អូនស្គាល់ ម្ជូរល្មម ទេ? ដឹងទេថា រុក្ខជាតិនេះ អាចព្យាបាល ក្រួសក្នុងតម្រងនោម បានយ៉ាងមានប្រសិទ្ធិភាពទេ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:សុខភាព
Tags: