កក្រើក​យប់​នេះ! Man City ប៉ះ​ Man Utd យក​ខាង​ណា​?

Premier League ​​រាត្រី​នេះ​ នឹង​មាន​ការ​ប្រកួត​ធំ​​​ដ៏​ជក់​ចិត្ត​មួយ​គឺ ក្រុម​មេឃ​ខៀវ​ Manchester City នឹង​បើក​ទ្វារ​​ Etihad Stadium ​ស្វាគមន៍​គូ​ប្រជែង​ធំ ​ក្នុង​ទីក្រុង​រួម​គ្នា Manchester United ​នា​វេលា​ម៉ោង​១១:០០​នាទី ដើម្បី​ប្រជែង​គ្នា​ស្លាប់​រស់​ចង់​បាន​ Top 4។

 

កក្រើក​យប់​នេះ! Man City ប៉ះ​ Man Utd យក​ខាង​ណា​?

 

​សម្ដី​អ្នកចាត់ការ៖

 

កក្រើក​យប់​នេះ! Man City ប៉ះ​ Man Utd យក​ខាង​ណា​?

 

Manuel Pellegrini អ្នកចាត់ការ​ក្រុម​ Man City៖ “ការ​ប្រកួត​ Derby គឺ​តែង​តែ​ជា​ការ​ប្រកួត​គ្រោះ​ថ្នាក់​បំផុត មិន​ថា​ក្រុម​​​ស្ថិត​នៅ​លេខ​ប៉ុន្មាន​នោះ​ទេ។ ក្នុង​បាល់ទាត់​ អ្នក​មិន​អាច​គិត​ថា ខ្លួន​ឯង​មិន​អាច​ធ្វើ​បាន​ឡើយ ដូច្នេះ​យើង​ត្រូវ​តែ​គិត​ថា យើង​នឹង​ឈ្នះ”។

 

កក្រើក​យប់​នេះ! Man City ប៉ះ​ Man Utd យក​ខាង​ណា​?

 

Louis van Gaal អ្នកចាត់ការ​ក្រុម​ Man Utd៖ “នេះ​គឺជា​ប្រកួត​ដ៏​សំខាន់​បំផុត ព្រោះ​យើង​នៅ​ក្រោម​ Man City ៤​ពិន្ទុ។ យើង​ត្រូវ​តែ​យក​ឈ្នះ​ពួកគេ ដើម្បី​​មាន​ឱកាស​ប្រជែង​យក​តំណែង​ Top 4 សម្រាប់​ជម្រុះ​ UEFA Champions League រដូវ​កាល​ក្រោយ”។

 

ជើង​កីឡាករ៖

 

កក្រើក​យប់​នេះ! Man City ប៉ះ​ Man Utd យក​ខាង​ណា​?

 

ម្ចាស់​ផ្ទះ​ Man City នឹង​អវត្តមាន​ប្រធាន​ក្រុម​ Vincent Kompany ​ដោយ​សារ​ខ្សែ​ការពារ​រូប​នេះ​ របួស​កំភួន​ជើង​កាល​ប៉ះ​ Dynamo Kiev ​ប៉ុន្តែ​​ខ្សែ​ការពារ​ Nicolas Otamendi ​ដែល​របួស​ជើង​បន្តិច​បន្តួច​ប្រកួត​​នោះ​ដែរ សង្ឃឹម​អាច​ចូល​លេង​បាន​​វិញ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​មេឃ​ខៀវ​ អាច​ជា៖ Hart; Zabaleta, Mangala, Otamendi, Clichy; Fernando, Fernandinho; Sterling, Toure, Silva; Aguero។

 

កក្រើក​យប់​នេះ! Man City ប៉ះ​ Man Utd យក​ខាង​ណា​?

 

រីឯ​ក្រុម​ភ្ញៀវ​ Man Utd ​​នឹង​អវត្តមាន​ប្រធាន​ក្រុម​ Wayne Rooney ដូច​គ្នា ខណៈ​ដែល​ Ander Herrera ​កំពុង​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​​ដោយសារ​របួស​ក្រលៀន។ ចំណែក​ឯ​ Ashley Young និង​ Cameron Borthwick-Jackson ​បាន​វិល​ត្រឡប់​មក​ហ្វឹកហាត់​ធម្មតា​វិញ​ហើយ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Man Utd អាច​ជា៖ De Gea; Valencia, Smalling, Blind, Rojo; Carrick, Fellaini; Rashford, Lingard, Mata; Martial។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

កក្រើក​យប់​នេះ! Man City ប៉ះ​ Man Utd យក​ខាង​ណា​?

 

– ជួប​គ្នា​ ៦​ប្រកួត​ក្នុង​លីគ​ចុង​ក្រោយ​ Man City ឈ្នះ​៤, Man Utd ឈ្នះ​១ ស្មើ​១។

– Man Utd ឈ្នះ​តែ​១​ដង​ប៉ុណ្ណោះ ប៉ះ​ Man City ៥​ដង​ចុង​ក្រោយ​នៅ ​Etihad Stadium​ (ស្មើ​១ ចាញ់​៣)។

– Man City នឹង​ស្វែង​រក​ជ័យ​ជម្នះ​នៅ​ Derby លើក​ទី​៥០​របស់​ខ្លួន (ឈ្នះ​៤៩, ស្មើ​៥១, ចាញ់​៧០)។

– ប៉ះ​គ្នា​​លើក​ចុង​ក្រោយ​​នៅ​ Old Trafford កាល​ខែ​តុលា​រដូវ​កាល​នេះ​ ក្រុម​ទាំង​២​បញ្ចប់​លទ្ធផល​​ស្មើ​គ្នា​​ ០-០៕

 

ព្យាករ​គូ​នេះ​គឺ៖ Manchester City ២-០ Manchester United , ​ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ ក្តៅៗ! Mourinho ​ចុះ​កុងត្រា​​​​ដឹក​នាំ​ក្រុម​ Man Utd ហើយ

 

​ដោយ៖ វិន ជីវ័ន្ត
ប្រភព៖ bbc | sportmole