ទឹកដូង​ផ្តល់​ផលប្រយោជន៍​ច្រើនយ៉ាង​ដល់​រាងកាយ​

6 Videos


​ទឹកដូង​ជា​ភេសជ្ជៈ​ធម្មជាតិ​ដែល​ទទួលបាន​ការពេញនិយម​ជាខ្លាំង​ពី​សំណាក់​មហាជន​នៅជុំវិញ​ពិភពលោក ។ ក្រៅពី​ផ្តល់​ជាតិ​ទឹក បំបាត់​ការ​ស្រេកទឹក ទឹកដូង​ពិតជា​មាន​អត្ថប្រយោជន៍ខ្ពស់​អាច​ជំនួស​បណ្តា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយចំនួន ។ យោងតាម​សម្តី​អ្នកជំនាញទឹកដូង​ផ្ទុកទៅដោយ​សារជាតិ​ប៉ូ​តា​ស្យូ​មនិងសារជាតិ​ប្រឆាំង​អុកស៊ីដកម្ម​ជាដើម ។ បើ​ប្រៀបធៀបជាមួយ​បណ្តា​ភេសជ្ជៈ​មួយចំនួន ទឹកដូង​ពិតជា​បាន​ផ្ទុក​ជាតិ​កាឡូរីនិងស្ករ​ទាប​ជាង​បណ្តាភេសជ្ជៈ​ទាំងនោះ ។ អ្នក​វិ​ទ្យ​សាស្ត្រ​បញ្ជាក់ថាទឹកដូង​គឺជា​ប្រភេទភេសជ្ជៈ​ពោរពេញ​ទៅដោយសារ​ជាតិ​ទឹកដែលមាន​តួនាទី​ពិសេស​ទៅ​ផ្សើម​កោសិកា​រាងកាយ​របស់​មនុស្ស ។​

​យោងតាម​សម្តី​លោកស្រី អាល់​លី​សាន់ ម៉ា​ស្ស៊ី (Allison Massey​អ្នកជំនាញ​ខាង​សុខភាពនិង សុវត្ថិភាព​ចំណីអាហារ មកពី Mercy Medical Center ក្រុង Baltimore រដ្ឋ Maryland សហរដ្ឋ អាមេរិកបានឱ្យដឹងថា​«​ពិតណាស់​ទឹកដូង​ជា​ជម្រើស​មួយដ៏​ល្អប្រសើរ​ក្នុងការ​សម្រេចចិត្តទទួលទាន​បើ​ធៀប​ទៅនឹង​បណ្តា​ភេសជ្ជៈ​ឧស្សាហកម្ម​ដទៃ​ព្រោះ​វា​ជា​ប្រភព​ដែល​សម្បូរ ទៅដោយ​ប៉ូ​តា​ស្យ៉ូ​ម សូ​ដ្យូ​ម ម៉ាញេស្យូម និង កាល់ស្យូម ជាដើម​» ។

M88


​ទឹកដូង​សម្បូរ​ទៅដោយ​សារធាតុប៉ូ​តា​ស្យ៉ូ​ម​ដ៏​ល្អឥតខ្ចោះ​យោងតាម​របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​បញ្ជាក់ថា កាលបើ​ផឹកទឹក​ដូង​ជាប្រចាំនោះ​លោក​អ្នកនឹង​ទទួលបាន​សារជាតិ​ចិញ្ចឹមដែលជា​អាហារូបត្ថម្ភ​ច្រើនជាង​ការទទួល​ទាន​ផ្លែ​ចេក​ទៅទៀត ព្រោះ​ទឹកដូង​ជា​ប្រភព​សម្បូរទៅដោយ​ប៉ូ​តា​ស្យ៉ូ​ម​ដ៏​ល្អឥតខ្ចោះ ។ ទន្ទឹមគ្នានេះ​សេចក្តីរាយការណ៍​ក៏​បញ្ជាក់​ឱ្យដឹងថាទឹកដូង​ពិតជា​មាន​សារប្រយោជន៍​អាច​ផឹកជំនួស​បណ្តា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយចំនួន ។

​តើ​ទឹកដូង​អាចធ្វើឱ្យ​ឡើង​ទម្ងន់ ?
​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ទឹកដូង​គឺជា​ភេសជ្ជៈ​ដៃគូ​ដ៏​ល្អ​បំផុតដោយសារ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការជួយ​ទប់ស្កាត់​និង​បង្ការ​ការឈឺ​សាច់ដុំ ។ នេះ​បើយោងតាម​សម្តី​លោក​សាស្ត្រាចារ្យ​គីមីវិទ្យា Chhandashri Bhattacharya មកពី​សកលវិទ្យាល័យ In- diana University Southeast ក្រុង New Albany រដ្ឋ Indiana សហរដ្ឋអាមេរិក ។ លោក​បានបញ្ជាក់​យ៉ាងច្បាស់​ថា​វា​ពិតជា​មិនមាន​សារជាតិ​ដែល​ធ្វើឱ្យ​លោកអ្នក​ឡើងទម្ងន់​នោះទេ ។

​តើ​មាន​សារជាតិ​អ្វីខ្លះ​ក្នុង​ទឹកដូង ?
​មនុស្ស​មួយ​ភាគ​ធំ​តែងតែមាន​ចម្ងល់​ថា​តើ​មាន​សារជាតិ​អ្វីខ្លះ​ដែលមាន​ប្រយោជន៍និងអត់​ប្រយោជន៍​នៅក្នុង​ទឹកដូង ? ជាក់ច្បាស់​ណាស់​កាលបើ​លោកអ្នក​សម្រេចចិត្ត​ផឹកទឹកដូង​ទើប​កាប់​ពី​ដើម​ថ្មីៗ​ស្រស់ៗ នោះ​វា​ពិតជា​ផ្តល់​សារជាតិ​ចិញ្ចឹម​មួយចំនួនដូចដែលបាន​រៀបរាប់​ខាងដើម ។​

​បច្ចុប្បន្ន​ភេសជ្ជៈ​កំប៉ុង​ដែលមាន​ការផលិត​តាមបែប​ឧស្សាហកម្ម​ដោយ​ច​ម្រា​ញ់ចេញពី​ផ្លែឈើ​ធម្មជាតិ​ពិតជា​កំពុង​ទទួលបានការពេញនិយម​ជាខ្លាំង​ពី​មនុស្ស​គ្រប់​វ័យពិសេស​យុវវ័យ ។ ប៉ុន្តែ​អ្វីដែល​លោកអ្នកត្រូវ​ដឹង​នោះ​គឺ​សារជាតិ​ផ្សេងៗ​ដែល​ត្រូវបាន​គេ​បន្ថែម​ចូលទៅក្នុងភេសជ្ជៈ​កំប៉ុង​ទាំងនោះ ដូច្នេះ​ចូរ​អាន​ការពណ៌នា​ឱ្យបាន ច្បាស់​មុននឹង​សម្រេច​ជ្រើសរើស​ផឹក​ភេសជ្ជៈកំប៉ុង​ណាមួយ​ក្នុងនោះ ក៏មាន​ភេសជ្ជៈ​ដែលធ្វើឡើង​ពី​ផ្លែ​ដូង​ផងដែរ ។

​ប្រយ័ត្ន ៖ ក្រៅពី​ផលប្រយោជន៍ទឹកដូង​ក៏​អាច​បង្ក​ផលវិបាក​ខ្លះៗ​ដល់​សុខភាពអ្នកជំងឺ​រលាក​ក្រពះ រលាក​ពោះវៀនជាដើម ។ ដូច្នេះ​នៅពេល​ដឹងថា​ខ្លួន​មាន​ជំងឺខាងលើនេះ​ចូរ​កុំ​ផឹក​ទឹកដូង​ច្រើនពេក ៕ បុត្រ​