ទីតាំងដ៏អាថ៌កំបាំងបំផុត ដែលធ្វើឲ្យយន្តហោះ និងកប៉ាល់ រាប់សិបគ្រឿង បាត់ខ្លួន ដោយមិនដឹងមូលហេតុ (មានវីដេអូ)

បរទេស៖ ជាក់ស្តែងណាស់ នៅក្នុងពិភពលោកយើងនេះ នៅមានតំបន់ ក៏ដូចជាទីតាំងមួយចំនួន ដែលប្រកបទៅដោយ គ្រោះថ្នាក់ និងមើលទៅគួរឲ្យខ្លាច ព្រមទាំងមានអាថ៌កំបាំង យ៉ាងច្រើន ដែលមកទល់ពេលនេះ មិនទាន់មានអ្នកវិទ្យាសាស្ត្រ ឬក៏អ្នកណាអាចបកស្រាយ ឬក៏ពន្យល់ឲ្យបានច្បាស់ ទាំងស្រុងនោះបានឡើយ។

តួយ៉ាងដូចជាទីតាំងមួយ ដែលត្រូវបានគេហៅថា Bermuda Triangle ឬអ្នកខ្លះទៀតហៅថា Devil’s Triangle (តំបន់ត្រីកោណបិសាច) គឺជាទីតាំងដ៏អាថ៌កំបាំង និងពោរពេញទៅដោយ គ្រោះថ្នាក់ និងរឿងរ៉ាវប្លែកៗជាច្រើន ដែលមិនទាន់មាន អ្នកណាម្នាក់អាច បញ្ជាក់បានឲ្យច្បាស់ នៅឡើយនោះទេ។

តំបន់ Bermuda Triangle គឺស្ថិតនៅឯផ្នែកមួយ នៃភាគខាងលិច មហាសមុទ្រអាត្លង់ទិកខាងជើង ហើយវាត្រូវបាន គេស្គាល់ច្រើនដោយសារថា កន្លងមកមានកប៉ាល់ និងយន្តហោះ រាប់សិបគ្រឿងមកហើយ បានបាត់ខ្លួនដោយ គ្មានមូលហេតុ រាល់ពេលដែលធ្វើដំណើរ ឆ្លងកាត់តំបន់នោះ ហើយក៏មិនដែលមាន អ្នកណាធ្លាប់ប្រទះឃើញ ដាននិងកំទេចកំទីផងដែរ។

ទីតាំងដ៏អាថ៌កំបាំងបំផុត ដែលធ្វើឲ្យយន្តហោះ និងកប៉ាល់ រាប់សិបគ្រឿង បាត់ខ្លួន ដោយមិនដឹងមូលហេតុ (មានវីដេអូ)
ទីតាំងនៃតំបន់ Bermuda Triangle

ក្រៅពីនេះ តំបន់មួយនេះ ក៏ជាប់ពាក់ព័ន្ធនឹងការ តំណាលរឿង និងរាយការណ៍ជាច្រើន ពីសំណាក់ មនុស្សល្បីៗមួយចំនួន នៅក្នុងពិភពលោកផងដែរ ដោយក្នុងនោះរួមមាន៖

_លោក Christopher Columbus បានសរសេរ នៅក្នុងរបាយការណ៍របស់លោក នៅពេលដែលរូបលោក ចាប់ផ្តើមដំណើរលើកដំបូងរបស់ខ្លួន ដើម្បីស្វែងរកពិភពថ្មី ដោយមានសេចក្តីថា “តំបន់មួយ (សំដៅទៅលើ Bermuda Triangle ដែលមានទំហំប្រហែលជា ជាង១,២០០,០០០គីឡូម៉ែត្រការ៉េ ស្ថិតនៅលើមហាសមុទ្រ ភាគអាគ្នេយ៍នៃ រដ្ឋ Florida មានហេតុការណ៍ ដ៏កម្រមួយបានកើតឡើង។ ពេលនោះមានដុំភ្លើងដ៏ធំអស្ចារ្យ (អាចជាអាចម៍ផ្កាយ) បុកធ្លាក់ចូលក្នុងសមុទ្រ ទាំងកណ្តាលយប់ ហើយមានពន្លឺចម្លែកលេចឡើង ក្នុងរយៈចម្ងាយឆ្ងាយ នាប៉ុន្មានសប្តាហ៍បន្ទាប់។

_លោក Joshua Slocum ដែលបានបាត់ខ្លួន ក្នុ អំឡុងឆ្នាំ១៩០៩ ពេលលោកធ្វើដំណើរចាកចេញពីតំបន់ Martha’s Vineyard ទៅកាន់តំបន់អាមេរិកខាងត្បូង ត្រូវបានមនុស្សជាច្រើន សន្មត់ថាការបាត់ខ្លួនជាការស្លាប់ របស់លោកគឺ ទាក់ទងទៅនឹងតំបន់ Bermuda Triangle នេះផ្ទាល់តែម្តង។

_រឿងមួយដែលសរសេរឡើងដោយ លោក William Shakespeare មានចំណងជើងថា “The Tempest” ត្រូវបានមនុស្សជាច្រើន កត់សំគាល់ឃើញថា មានបង្កប់នូវឈុតឆាក មួយចំនួនដែល និយាយអំពីរឿងរ៉ាវពិត ទាក់ទងទៅនឹង ការបាត់ខ្លួននៃ USS Cyclops កប៉ាល់ដ៏ធំមួយរបស់អាមេរិក កាលពីអំឡុងខែមីនា ឆ្នាំ១៩១៨ ហើយគ្មាននរណាម្នាក់ អាចរកឃើញកំទេចកំទីរបស់កប៉ាល់ ឬដឹងមូលហេតុដែលធ្វើឲ្យវាបាត់ខ្លួន ឬក៏លិចបាត់ចូលក្នុង សមុទ្រនោះដែរ។

ទីតាំងដ៏អាថ៌កំបាំងបំផុត ដែលធ្វើឲ្យយន្តហោះ និងកប៉ាល់ រាប់សិបគ្រឿង បាត់ខ្លួន ដោយមិនដឹងមូលហេតុ (មានវីដេអូ)ទីតាំងដ៏អាថ៌កំបាំងបំផុត ដែលធ្វើឲ្យយន្តហោះ និងកប៉ាល់ រាប់សិបគ្រឿង បាត់ខ្លួន ដោយមិនដឹងមូលហេតុ (មានវីដេអូ)
ទីតាំងដ៏អាថ៌កំបាំងបំផុត ដែលធ្វើឲ្យយន្តហោះ និងកប៉ាល់ រាប់សិបគ្រឿង បាត់ខ្លួន ដោយមិនដឹងមូលហេតុ (មានវីដេអូ)ទីតាំងដ៏អាថ៌កំបាំងបំផុត ដែលធ្វើឲ្យយន្តហោះ និងកប៉ាល់ រាប់សិបគ្រឿង បាត់ខ្លួន ដោយមិនដឹងមូលហេតុ (មានវីដេអូ)
ទីតាំងដ៏អាថ៌កំបាំងបំផុត ដែលធ្វើឲ្យយន្តហោះ និងកប៉ាល់ រាប់សិបគ្រឿង បាត់ខ្លួន ដោយមិនដឹងមូលហេតុ (មានវីដេអូ)
កប៉ាល់ និងយន្តហោះ ក្នុងចំណោមយានជាច្រើនទៀត ដែលបានបាត់ខ្លួន ដោយគ្មានមូលហេតុនៅឯ Bermuda Triangle

ការពន្យល់របស់ ក្រុមអ្នកវិទ្យាសាស្ត្រ

ទោះយ៉ាងណាក៏ដោយ នៅមានក្រុមអ្នកវិទ្យាសាស្ត្រ មួយចំនួនបាន ព្យាយាមលើកយកនូវ អំណះអំណាងជាច្រើន ដើម្បីពន្យល់អំពី ហេតុការណ៍ និងគ្រោះអាក្រក់នានា ដែលកើតឡើងនៅឯតំបន់ Bermuda Triangle ជាពិសេសគឺការ ធ្លាក់យន្តហោះ និងលិចកប៉ាល់ រាប់សិបគ្រឿង ដោយក្នុងនោះពួកគេ បានបញ្ជាក់ថា មកពីកត្តាមួយចំនួន ដូចជា បម្រែបម្រួលត្រីវិស័យ, ខ្សែទឹក និងរលកទឹកហូរនៃ តំបន់ឈូងសមុទ្រ, កំហុសបច្ចេកទេស របស់មនុស្ស, និងបញ្ហាអាកាសធាតុ ដែលករណីទាំងនេះ សុទ្ធតែនាំឲ្យ យន្តហោះ ឬក៏កប៉ាល់ដែល ឆ្លងកាត់ទីនោះ ជួបរឿងរ៉ាវអកុសល។

គូសបញ្ជាក់ផងដែរថា តំបន់ Bermuda Triangle ត្រូវបានមនុស្ស មួយចំនួនចាត់ទុកថា ជាតំបន់ដ៏អាថ៌កំបាំងមួយ ដែលប្រកបដោយ គ្រោះថ្នាក់យ៉ាងខ្លាំង។ តែទោះបីជា មានការបាត់ដាន យន្តហោះ ឬកប៉ាល់ អស់រាប់សិបគ្រឿង នៅទីតាំងមួយនោះ មកហើយក៏ដោយ ក៏វានៅមិនទាន់ក្លាយជា តំបន់មួយដែលត្រូវបាន គេហាមឃាត់ដាច់ខាត នោះដែរ។

ថ្វីបើយ៉ាងនេះក៏ដោយ ប្រហែលជាមួយសប្តាហ៍មុននេះ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Arctic របស់ប្រទេស ន័រវ៉េស បានលើកឡើងថា ពួកគេបានរកឃើញតម្រុយ ដែលអាចឈានទៅរក ការបកស្រាយ ជុំវិញរឿងរ៉ាវចម្លែក និងអាថ៌កំបាំងនៃ តំបន់ Bermuda Triangle ក្រោយពីពួកគេបាន ប្រទះឃើញនូវ បណ្តុំនៃមាត់ភ្នំភ្លើង (រណ្តៅធំៗ) ជាច្រើន នៅក្បែរៗនោះ។

ទីតាំងដ៏អាថ៌កំបាំងបំផុត ដែលធ្វើឲ្យយន្តហោះ និងកប៉ាល់ រាប់សិបគ្រឿង បាត់ខ្លួន ដោយមិនដឹងមូលហេតុ (មានវីដេអូ)
បរិវេណដែលគេចាត់ទុកថា ជាតំបន់គ្រោះថ្នាក់ Bermuda Triangle

បើតាមការពន្យល់បញ្ជាក់ បានឲ្យដឹងថា មាត់ភ្នំភ្លើងទាំងនោះ មានជម្រៅដល់ទៅ ៤៥ម៉ែត្រ ហើយក្នុងនោះគឺផ្ទុកទៅដោយ សារជាតិឧស្ម័នមេតាន។ ដូច្នេះហើយមាត់ភ្នំភ្លើងដែល មាននៅឯបាតសមុទ្រទាំងនោះ អាចជាមូលហេតុនាំឲ្យមាន ការផ្ទុះឡើងនូវ ឧស្ម័នហ្គាស ដ៏ខ្លាំងក្លា និងពពុះខ្យល់ជាច្រើន ដែលអាចមានសមត្ថភាព គ្រប់គ្រាន់ដើម្បី ទាញពន្លិចកប៉ាល់ ឬក៏យន្តហោះ ដែលកំពុងតែឆ្លងកាត់ តំបន់នោះ។

ទាំងនេះគឺជាការសិក្សានានា ជុំវិញតំបន់ Bermuda Triangle ដែលជាទីតាំងមួយ ត្រូវបានមនុស្សជាច្រើន ចង់ដឹងអំពីអាថ៌កំបាំង និងរឿងរ៉ាវនានា ទាក់ទងនឹងវា។ យើងនឹងសង្ឃឹមថា ក្រុមអ្នកវិទ្យាសាស្ត្រ នឹងអាចស្វែងរក ចម្លើយជាក់ស្តែង ដើម្បីបកស្រាយអំពី មូលហេតុនៃការបាត់ខ្លួន នូវកប៉ាល់ និងយន្តហោះជាច្រើនគ្រឿង នាពេលកន្លងមក ក្នុងថ្ងៃខាងមុខ៕

ទីតាំងដ៏អាថ៌កំបាំងបំផុត ដែលធ្វើឲ្យយន្តហោះ និងកប៉ាល់ រាប់សិបគ្រឿង បាត់ខ្លួន ដោយមិនដឹងមូលហេតុ (មានវីដេអូ)
រូបភាពដែលគេជឿថា អាចកើតមាននៅក្នុងតំបន់ Bermuda Triangle


វីដេអូដែលនិយាយពី រឿងរ៉ាវនានា ដែលធ្លាប់កើតមាននៅក្នុងតំបន់ Bermuda Triangle

ប្រភព៖ | |

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត