ក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាមិនមានជម្ងឺ ខាន់លឿងនោះទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា បច្ចុប្បន្នមិនមានជម្ងឺ ខាន់លឿង នៅក្នុងប្រទេសកម្ពុជាទេ ហើយក៏បានក្រើនរំលឹកដល់ប្រជាជនកម្ពុជាទាំងអស់ ឲ្យចេះការពារខ្លួនពីការចម្លងរោគនានា ដែលមិនអាចមើលឃើញផ្ទាល់នឹងភ្នែក។ ការប្រកាសរបស់ក្រសួងបែបនេះ បានធ្វើឡើងបន្ទាប់ពីជម្ងឺខាន់លឿងបានកើតនៅ ប្រទេសអង់ហ្គោឡា ទ្វីបអាហ្រិក ដែលបណ្តាលឲ្យមនុស្សជាមួយរយនាក់បានស្លាប់ និង ពាក់កណ្តាលខែមីនាឆ្នាំ ២០១៦នេះ ប្រទេសចិនទៀតសោត ក៏មានអ្នកជម្ងឺខាន់លឿង ឆ្លងពីប្រទេសអង់ហ្គោឡាផងដែរ។

យោងតាមបណ្តាញទំនាក់ទំនង Facebook របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) នៅថ្ងៃទី ២១ មីនា ឆ្នាំ ២០១៦ នេះ បានឲ្យដឹងថា សព្វថ្ងៃប្រទេសកម្ពុជាទាំងមូល មិនមានជម្ងឺ ខាន់លឿងទេ ហើយប្រពលរដ្ឋទាំងអស់ដែលរស់ប្រទេសកម្ពុជាគួរតែមានវិធានការទប់ទល់នឹងជម្ងឺនេះ ព្រោះថា ជម្ងឺខាន់លឿងនេះ វាឆ្លងតាមរយៈមូលខ្លាខាំ ប្រសិនជាយើងចង់កម្ចាត់ជម្ងឺនេះគ្រាន់តែ រួមគ្នាបំផ្លាញ ជម្រកមូលខ្លា និង ដង្កូវទឹក លើសពីនេះទៅទៀតនោះគឺ អាចទប់ទល់នឹងជម្ងឺច្រើនប្រភេទមានដូចជា ជម្ងឺគ្រុនឈាម, ហ្សីកា, គ្រុនលឿង និង គ្រុនឈីក ជាដើម៕ 

ក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាមិនមានជម្ងឺ ខាន់លឿងនោះទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត