មុន​​ចូល​រោង​ការ​ ១ថ្ងៃ ​កូន​កំលោះ​ លោតទឹក​​សម្លាប់​ខ្លួន​ នៅ​ស្ពាន​គីហ្ស៊ុណា

ខេត្តកំពង់ចាម ​៖ ពិធី​មង្គលការ​មួយ​​​គ្រោង ​​​ធ្វើ​ឡើងនៅ​​​ថ្ងៃ​ទី​១៩ មីនា​ ២០១៦ ក្នុង​​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម តែ​ត្រូវ​បាន​អាក់​ខានទៅ​វិញ ​​​ដោយសារ​តែ​ជំងឺ​សរ​សៃ​ប្រសាទ​ កូន​​កំលោះ​រើ​ឡើងខ្លាំង​ពេក​ ​ធ្វើ​ដំណើត​មក​​លោតទឹក​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា ប៉ង​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត ​។

លោក​ ម៉ៅ ឡុ​ក ​នាយនគរ​បាល​​ប៉ុ​ស្តិ៍រដ្ឋបាល​​​វាលវង់ បាន​​ឲ្យ​ដឹង​ថា កូន​កំលោះ​ឈ្មោះ ពេជ្រ ជ័យ​ដា​រ៉ា អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​ភូមិ​កោះក្របី ឃុំ​ព្រែក​ថ្មី ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ​បាន​ចាក​ចេញពី​​​ស្រុក​កំណើត​មក​ស្នាក់​នៅ​ជាមួយ​គូ​ដណ្តឹង​ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មិន​ទាន់​បាន​១០​ថ្ងៃ​នោះ​ទេ ។

លោកនាយនគរ​បាល​​​បន្ត​​ថា ​ខណៈ​ពេល​ស្ថិត​នៅ​ក្នុង​បន្ទប់សុខ​ៗ ​បែរជា​កូន​​កំលោះត្រូវ​បាន​ជំងឺ​សរ​សៃ​ប្រសាទ​រើ​ឡើង ​ក៏​រត់​ចេញ​មក​ក្រៅ​ផ្ទះ​សំដៅ​​ទៅ​លើស្ពាន​គី​ហ្ស៊ុ​ណា​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ មីនា ២០១៦ ។ ហើយ​ក៏​បាន​ឡើងលើ​បង្កាន់ដៃ ស្ពាន​​លោតទម្លាក់​​​ខ្លួន ​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ​​ធ្វើ​អត្តឃាត​​ដើម្បី​បញ្ចប់​ជីវិត តែ​បំណង​ប្រា​ថ្នា​មិន​បាន​សម្រេច​​ ​ដោយ​សារ​ខ្លួន​ចេះ​ហែល​ទឹកក៏​ផុស​ចេញពី​ផ្ទៃទឹក​មក​វិញ​ហើយ​​ប្រឹងប្រែង​ហែលសំដៅ​មក​ច្រាំង​ទន្លេ​​ ​​បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​​ចុះ​ទៅ​​ជួយអន្តរាគមន៍​ ​ដោយ​​​នាំ​​អ្នក​រង​គ្រោះ​មក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​​​​ក្បែរ​ស្ពាន​គី​ហ្ស៊ុ​ណា ។

នៅ​ក្នុង​ហេតុ​ការ​ណ៍ដែល​មិន​ទាន់​កើតឡើង​នោះ ស្ត្រី​ជា​គូ​ដណ្តឹង​ និង​​អ្នក​ជិតខាងបានរ​ត់ម​កតាម​ដែរ តែ​រត់​​តាម​​មិន​ទាន់​ បាន​ត្រឹមតែ​ប្រកៀក​ប្រកិត​ប៉ុណ្ណោះ ។ លោក​​នាយ​នគរ​បាល​​បាន​​បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១៩ ​មីនា ​ក្រុម​គ្រួសារ​សាច់ញាតិ​​​ខាង​​អ្នក​រង​គ្រោះបាន​មក​យក​​​​ត្រឡប់​ទៅ​​ស្រុក​កំណើត​​​វិញ ហើយ​ពិធី​មង្គលការ​ដែល​គ្រោង​​ប្រ​ព្រឹ​ត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២០ មីនា ២០១៦ ​ត្រូវ​បាន​អាក​ខានទៅវិញ​ ដោយសារ​តែ​កូន​​កំលោះ​មាន​ជំងឺ​បែប​នេះ ។

​ដំបូង​ៗ​ភាគី​ខាង​កូនក្រមុំ​ប្រុង​ឲ្យភាគី​ខាង​កូន​​កំលោះ សង​ថ្លៃ​បណ្ណាការ​ដែរ តែ​នៅ​ពេល​ដែល​ពិនិត្យ​ឃើញ​ពី​ស្ថានភាព​កូន​​កំលោះ​​មាន​ជំងឺដូច្នោះ ​ក៏​បាន​​​សម្រប​សម្រួលគ្នា​បញ្ចប់​បញ្ហា​ ពោល​គឺ​ពិធី​មង្គលការ​បាន​ក្លាយទៅជា​ពិធីជប់លៀង ​៕

មុន​​ចូល​រោង​ការ​ ១ថ្ងៃ ​កូន​កំលោះ​ លោតទឹក​​សម្លាប់​ខ្លួន​ នៅ​ស្ពាន​គីហ្ស៊ុណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត