វាយប្រហារ​នៅ​តំបន់​ស៊ី​ណៃ​អីុ​អេ​ហ្ស៊ី​ប​ស្លាប់​ប៉ូលិស​13​នាក់

ទីភ្នាក់ងារ​ព័ត៌មាន​អេ​ហ្ស៊ី​ប MENA រាយការណ៍​ថា ប៉ូលិស​១៣​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​១៩ មីនា ក្នុង​ការ​វាយប្រហារ​ប្រឆាំង​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​កន្លែង​នៅ​ឧបទ្វីប​ស៊ី​ណៃ​អីុភាគ​ខាងកើត​អេ​ហ្ស៊ី​ប ។ នោះ​ជា​ការ​វាយប្រហារ​ដោយ​កាំភ្លើងត្បាល់​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

យោង​តាម SANA ថា ប៉ូលិស​១៣​នាក់​ស្លាប់​ពេល​គ្រាប់​ផ្លោង​មួយ​គ្រាប់​ធ្លាក់​ចំ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​ក្នុង​សង្កាត់​អាល់​សា​ហ្វា​ខាងត្បូង​ទីក្រុង EL-ARISH ។ ប៉ូលិស​បាន​ឡោម​ព័ទ្ធ​កន្លែង​រក​ការ​វាយប្រហារ​រួច​ប្រតិបត្តិការ​តាម​ប្រមាញ់​ពួក​ភេរវ​ករ​បាន​បើក​ធ្វើ​ក្នុង​តំបន់​នេះ ។

ប្រទេស​អេ​ហ្ស៊ី​ប​ប្រឈម​មុខ​នឹង​ការ​វាយ ប្រហារ​ប្រឆាំង​រដ្ឋាភិបាល​ជាប់​រដឹក ពិសេស​នៅ​ឧបទ្វីប​ស៊ី​ណៃ​អីុ បណ្តាល​ឱ្យ​ប៉ូលិស និង​ទាហាន​ស្លាប់​ជា​ច្រើន​រយ​នាក់​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ។ ភាគច្រើន​នៃ​ការ​វាយប្រហារ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម ANSAR BAYT AL-MAQDID ដែល​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ថា ក្រុម «​រដ្ឋ​ស៊ី​ណៃ​អីុ» ។ ក្រុម​នេះ​ប្រកាស​ថា ក្រុម​ខ្លួន​ជា​សាខា​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ិ​ស្លា​ម ៕