ធ្លាក់​យន្តហោះ​នៅ​ប្រេ​ស៊ី​ល​ស្លាប់​អតីត​ប្រធាន​ក្រុមហ៊ុន​ធំ​មួយ

លោក ROGER AGNELLI អតីត​ប្រធាន​ក្រុមហ៊ុន​រ៉ែ​យក្ស​ប្រេ​ស៊ី​ល VALE ព្រមទាំង​មនុស្ស​យ៉ាងតិច​៦​នាក់​ទៀត​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៩ មីនា ពេល​យន្តហោះ​ទេសចរណ៍​មួយ​គ្រឿង​ធ្លាក់​លើ​អគារ​មួយ​នៅ​ទីក្រុង​សាវ​ប៉ូ​ឡូ ជាទី​ក្រុង​ធំ​បំផុត ព្រមទាំង​ជា​រដ្ឋធានី​សេដ្ឋកិច្ច​របស់​ប្រេ​ស៊ី​ល ។

ក្រុម​អ្នក​ពន្លត់ភ្លើង​រដ្ឋ​សាវ​ប៉ូ​ឡូ ប្រកាស​ថា មនុស្ស​៧​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ​ត្រូវ​ស្លាប់​ទាំងអស់​នៅ​នឹង​កន្លែង ។ ចំណែក​រដ្ឋបាល​ជាតិ​អាកាសចរណ៍​ស៊ី​វិល​គូសបញ្ជាក់​ថា យន្តហោះ​នេះ​ចុះបញ្ជី​ក្រោម​ឈ្មោះ​របស់​លោក AGNELLI ។ យើង​តាម​រុករក​ជន​រង​គ្រោះជា​យថាហេតុ​ឯទៀត​ៗ ។ ម្ចាស់​អគារ​ដែល​យន្តហោះ​ធ្លាក់​លើ​ត្រូវ​បាន​ជួយ​សង្គ្រោះ ។ ក្រុម​អ្នក​ពន្លត់ភ្លើង ព្រមទាំង​ប៉ូលិស​រួមដៃគ្នា​ពន្លត់ភ្លើង​ដែល​ឆាបឆេះ​បណ្តាល​មក​ពី​ការ​ធ្លាក់​យន្តហោះ​នេះ​លើ​អគារ​មួយ​ស្ថិត​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ CAMPO DE MARTE ។

យោង​តាម​កាសែត O GLOBO ថា លោក AGENLLI ភរិយា​លោក កូន​២​នាក់ កូនប្រសា​ប្រុស​ម្នាក់ និង​កូនប្រសា​ស្រី​ម្នាក់ ព្រមទាំង​អ្នក​បើក​ត្រូវ​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ ៕