អស់​ទាស់! លោក​យាយ​៨៧​ឆ្នាំ ​​បញ្ចេញ​ក្បាច់​​គុន​ កុងហ្វូ (ទស្សនាវីដេអូ)


លោក​យាយ​សញ្ជាតិ​ចិន​វ័យ​៨៧​ឆ្នាំ​ម្នាក់ បាន​​ហាត់​ប្រាណ ដោយ​បញ្ចេញ​ក្បាច់គុន​កុងហ្វូ ​ដើម្បី​​ជម្នះ​​​ពី​ជំងឺ​ដ៏​កាច​សាហាវ​​​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ដែល​លោក​យាយ​កំពុង​ជួប​ប្រទះ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្ងើចសរសើរ​ ពី​ភាព​រឹងមាំ​របស់​លោក​យាយ​យ៉ាង​ខ្លាំង។

​ក្នុង​វីដេអូ​​ខ្លី​ជាង​កន្លះ​នាទី ដែល​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម បាន​ឲ្យ​​ឃើញ​ថា​លោក​យាយ​ Liu Xiuying ​មក​ពី​ខេត្ត​ Hubei ​បាន​លើក​ជើង​​របៀប​ក្បាច់គុន​កុងហ្វូង​ ហួស​ក្បាល​របស់​លោក​យាយ​​​ទៀត​ ដោយ​ដាក់​ជើង​លើ​បង្គោល​មួយ​ នៅ​មុខ​ផ្ទះ​របស់​លោក​យាយ​ នៅ​​ទីក្រុង​ Wuhan។

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​យាយ​ Xiuying ក៏​បាន​បញ្ចេញ​ក្បាច់​ទាត់​ដៃ​ខ្លួន​ឯង​ ​​និង​ពត់​ហែក​ជើង​រាប​ដល់​កម្រាល​ឥដ្ឋ ​​ក្នុង​ផ្ទះ​របស់​លោក​យាយ​ទៀត​ផង។

ទោះ​បី​មាន​វ័យ​ដល់​ទៅ​៨៧​ឆ្នាំ និង​មាន​ជំងឺ​​​​សរសៃ​ឈាម​ខួរក្បាល​មែន​ ប៉ុន្តែ​លោក​យាយ​ Xiuying ក៏​នៅ​តែ​បង្ហាញ​ពី​ភាព​រឹងមាំ ដោយ​​បច្ចុប្បន្ន​លោក​យាយ​កំពុង​ហ្វឹកហាត់​​ក្បាច់គុន​កុងហ្វូ ​​ហាត់​ប្រដាល់ ​ដាំ​បន្លែ​នៅ​សួនច្បារ​​ក្រោយ​ផ្ទះ​​ និង​ចម្អិន​អាហារ​ដោយ​ខ្លួន​ឯង​ផង​ដែរ៕
អស់​ទាស់! លោក​យាយ​៨៧​ឆ្នាំ ​​បញ្ចេញ​ក្បាច់​​គុន​ កុងហ្វូ (ទស្សនាវីដេអូ)

អស់​ទាស់! លោក​យាយ​៨៧​ឆ្នាំ ​​បញ្ចេញ​ក្បាច់​​គុន​ កុងហ្វូ (ទស្សនាវីដេអូ)

អស់​ទាស់! លោក​យាយ​៨៧​ឆ្នាំ ​​បញ្ចេញ​ក្បាច់​​គុន​ កុងហ្វូ (ទស្សនាវីដេអូ)

អស់​ទាស់! លោក​យាយ​៨៧​ឆ្នាំ ​​បញ្ចេញ​ក្បាច់​​គុន​ កុងហ្វូ (ទស្សនាវីដេអូ)

អស់​ទាស់! លោក​យាយ​៨៧​ឆ្នាំ ​​បញ្ចេញ​ក្បាច់​​គុន​ កុងហ្វូ (ទស្សនាវីដេអូ)

ប្រភព៖ sabay

  • អស់​ទាស់! លោក​យាយ​៨៧​ឆ្នាំ ​​បញ្ចេញ​ក្បាច់​​គុន​ កុងហ្វូ (ទស្សនាវីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ជីវិតនិងសង្គម
Tags: