ល្បែងឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន)នៅផ្សារព្រៃទទឹង មេឆ្នោតជាថៅកែទឹកសុទ្ឋ បើកលេងព្រោងព្រាត មិនមានអ្នកណាហ៊ានប៉ះពាល់

ខេត្តកំពង់ចាម ៖ មេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន) នៅផ្សារ ព្រៃទទឹង ស្រុកព្រៃឈខេត្តកំពង់ចាម ដែលមេឆ្នោតជាថៅកែទឹកសុទ្ឋ អាងខ្នង ថ្នាក់ខេត្ត បើកលេងនិងពង្រាយកូនកញ្រ្ចែងព្រោងព្រាតច្រើនឆ្នាំមកហើយ គ្មាន ឃើញសមត្ថកិច្ចប៉ូលីសនិងសមត្តកិច្ចប៉េអឹមបង្ក្រាបម្តងណាឡើយ ដែលគេគិត ថា មេបនល្បែងធំរូបនោះ ប្រហែលជា ស្គាល់ចិត្តអស់លោក មេសមត្ថកិច្ចធំៗ ប្រចាំខេត្តកំពង់ចាមនោះអស់ទៅហើយបានជាមកដល់ពេលនេះគឺមិនទាន់មាន សមត្ថកិច្ចណាចុះ ធ្វើការបង្ក្រាបនៅឡើយទេ ។ ធ្វើអោយ ប្រជាពលរដ្ធរស់នៅ ស្រុកព្រៃឈគិតថាការអនុវត្តន៍ផ្សព្វផ្សាយភូមិឃុំមានសុវត្តិភាពគឺមិនមានទទួល បានជោគជ័យទេ ក្នុងករណីសមត្ថកិច្ចប៉ូលីស និងសមត្តកិច្ចប៉េអឹម បង្ក្រាប មិន បានបង្ក្រាបល្បែងស៊ីសងទាំងនោះ។

សេចក្តីរាយការណ៏ពីស្រុកព្រៃឈបានអោយដឹងថា មេឆ្នោតយួន (កន្ទុយលេខ យួន) គឺបានពង្រាយកូនកញ្ជ្រែងតាមផ្ទះ នៅផ្សារព្រៃទទឹង ស្រុកព្រៃឈ រហូត ដល់ស្រុកកងមាសព្រមទាំងបើកជាចំហរលក់និងទទួលកូនកញ្រ្ជែងពេញមុខតែ ម្តង បើកលេងយ៉ាងគគ្រឹកគគ្រេងទាំងនោះ មិនខ្វល់អំពីការបង្ក្រាបពីសមត្តកិច្ច សោះឡើយ ដែលគេគិតថាអាចជាត្រូវរ៉ូវគ្នា ទើបមេល្បែងបើកលេង ជាចំហរ ដោយ សុខស្រួលបែបនេះ។ លើសពីនេះដោយសារពីភាពត្រូវរ៉ូវជាមួយ បុគ្គល សមត្ថកិច្ច ធ្វើអោយ មេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន) នោះ ដឹងតែពីស៊ី មិនខ្វល់នឹងការសងនៅពេលប្រជាពលរដ្ឋចាក់ត្រូវ ហើយនៅពេល គេ ប្តឹង ទៅសមត្ថកិច្ចប៉ូលីសនោះមិនខ្វល់ការដោះស្រាយសោះឡើយ ។

ប្រជាពលរដ្ឋបានអំពាវនាវដល់ លោកស្នងការនគរបាល ខេត្តកំពង់ចាម ក៏ដូច ជា មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម ជួយមើលវង់ល្បែង កត់កន្ទុយលេខ (ឆ្នោតយួន)ដុះស្លែខាងលើនេះ ឡើងវិញផង ។ព្រោះ វង់ល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់លុយកាក់ដល់ទៅរាប់លានរៀលរាប់ពាន់ដុល្លា អ្នកខ្លះពេលឈ្នះ បានលុយសប្បាយរីកមុខដូចគ្រាប់ជីប៉ុន្តែថ្ងៃខ្លះចាញ់ល្បែងយ៉ាងស្ពឹកមុខទៅវិញ រករឿងឈ្លោះវាយតប់ប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយខ្លះ ទៀត លក់គោ ក្របី យកទៅសងបំណុលដោយសារតែវក់នឹងល្បែងស៊ីសង៕

ល្បែងឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន)នៅផ្សារព្រៃទទឹង មេឆ្នោតជាថៅកែទឹកសុទ្ឋ បើកលេងព្រោងព្រាត មិនមានអ្នកណាហ៊ានប៉ះពាល់