ប៉ូលីសខណ្ឌទួលគោក ពាក់ស័ក្ដិ១ម្នាក់ ស្រវឹង ឈ្លោះប្រកែកជាមួយ ប្រជាពលរដ្ឋតាមផ្លូវសាធារណ:បែកផ្សែង

រាជធានីភ្នំពេញ ៖  នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ម្តុំស្តុបកោសដូង ស្ថិត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។​មន្ត្រី​ប៉ូលីស​ខណ្ឌទួលគោក​ម្នាក់ក្នុង ស្ថានភាពស្រវឹង បាន​ឈ្លោះប្រកែក​ជាមួយ ប្រជាពលរដ្ឋ​បែកផ្សែង តាមផ្លូវ សាធារណ​: ដោយមិនខ្វល់ការរិះគន់ពីអ្នកធ្វើដំណើរតាមផ្លូវ។

ប្រភព​ពីអ្នកឃើញហេតុការណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា ភាគី​ទាំងពីរ​នេះ​ បានធ្វើ​ដំណើរក្នុងទិសដៅ​ស្របគ្នា តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ម្ដុំស្ដុ​ប​កោសដូង ខ​ណះ​ពេលមកដល់​កន្លែងកើតហេតុ​ក៏មាន​មន្ត្រី​ប៉ូលីស​ពាក់​ស័ក្ដិ​១ ស្រវឹងស្រាម្នាក់ ជិះ​ម៉ូតូ​ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN- 0756 បាន​ជិះ​ស្ទាក់​ពីមុខជនរងគ្រោះ ដែល​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ1CP-3392 ហើយ​បាន​ដក​សោ​ម៉ូតូ​ថែម​ទៀតផង​ក្នុង​ហេតុការណ៍​នេះ ​នៅពេលដែល​ភាគី ​ដែលជា​មន្ត្រីនគរបាល​ បាន​ដក​សោ​ម៉ូតូ ភាគីខាង​ប្រជាពលរដ្ឋ​បាន​សួរថា​ហេតុ​អី​បាន​ជាដក​សោ​ម៉ូតូ​​គាត់ មន្ត្រីនគរបាល​រូបនោះបាន​ឆ្លើយថា អញ​ឲ្យ​ឈប់ អញ​ដក​សោ​វា​យ៉ាងម៉េច ? អញចង់​ដក ។​ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋបាន​ជួយ​ ទាក់ទង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ទឹកល្អក់​១ដើម្បី​ជួយអន្តរាគមន៍​ដោះស្រាយ និងនគរបាលបាន​​ចាប់វាយ​ខ្នោះ បញ្ជូន​បុរស​ ​ជា​មន្ត្រីនគរបាល ពាក់​ស័ក្តិ​១​ស្រវឹងឈ្លោះជាមួយពលរដ្ឋនោះ ទៅ​ប៉ុស្ដិ៍​រដ្ឋបាល ទឹកល្អក់​១ ដើម្បី​ធ្វើការ​អប់រំ ៕

ប៉ូលីសខណ្ឌទួលគោក ពាក់ស័ក្ដិ១ម្នាក់ ស្រវឹង ឈ្លោះប្រកែកជាមួយ  ប្រជាពលរដ្ឋតាមផ្លូវសាធារណ:បែកផ្សែង

ប៉ូលីសខណ្ឌទួលគោក ពាក់ស័ក្ដិ១ម្នាក់ ស្រវឹង ឈ្លោះប្រកែកជាមួយ  ប្រជាពលរដ្ឋតាមផ្លូវសាធារណ:បែកផ្សែង  ប៉ូលីសខណ្ឌទួលគោក ពាក់ស័ក្ដិ១ម្នាក់ ស្រវឹង ឈ្លោះប្រកែកជាមួយ  ប្រជាពលរដ្ឋតាមផ្លូវសាធារណ:បែកផ្សែង