សកម្មជន CNRP​ កំពុងឡោមព័ទ្ឋក្រុមយុវជន​ដឹកនំាដោយលោកស្រី ចំរើន

ខេត្តពោធិសាត់ ៖​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​ក្រុមសកម្មជនគណបក្សសង្រ្គោះជាតិ(CNRP) ​បាននិងកំពុងឡោមព័ទ្ឋក្រុមយុវជន​ដែលទាមទារ​ឲ្យ​លោក កឹម សុខា ​​ឆ្លើយរឿងខ្សែអាត់សំឡេងឆ្លើយឆ្លងរវាងលោក កឹម សុខា ​និង​នារីម្នាក់ ​ដឹកនំាដោយលោក​ ស្រី ចំរើន​ ​ដើម្បីកុំឲ្យក្រុមយុវជនចូលក្នុង​វេទិកាសកម្មជនមូលដ្ឋាន​ ដែលមានការ​ចូលរួមពីប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ។

សេចក្តីរាយការណ៍បានបន្តថា​ វេទិកាសកម្មជនមូលដ្ឋាននេះ​ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២០ មីនា​ ២០១៦ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ភូមិ​ទ្រាំង ​សង្កាត់​ស្វាយ​អាត់​ ក្រុង​ពោធិ៍សាត់ដោយ​មានសកម្មជន CNRP ​ចូលរួមប្រមាណ១ពាន់នាក់ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃអាទិត្យដដែលនេះ ​។ យ៉ាងណាក៍ដោយ ​សកម្មភាពខាងលើ ​មិនមានអំពើហិង្សាណាមួយ​​កើតឡើងនោះទេ ៕