លោក កឹម សុខា ​នៅតែប្រកាន់​ជំហរមិនឆ្លើយ

ខេត្តពោធិសាត់ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះមកថា ​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា ​បានប្រកាសនៅក្នុងវេទិកា​សកម្មជន​មូលដ្ឋាននៅក្នុង​ក្រុងពោធីសាត់ថា​ លោកនៅតែរក្សាគោលជំហរ" ​មិនឆ្លើយ មិនឆ្លង មិនឈ្លោះ" ​ទោះជាមានក្រុមយុវជនមួយក្រុមទាមទារ​ឲ្យឆ្លើយទាក់ទងទៅនឹងខ្សែអាត់សំឡេងនោះក្តី ៕