ទុ​ស្សេខ្សែភ្លើង​ឆេះ​​​បង្គោល​ភ្លើងសន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់​ផ្អើល​

រាជ​ធានីភ្នំពេញ ៖ មាន​ករណី​ទុ​ស្សេខ្សែភ្លើង​ឆេះយ៉ាង​សន្ធោសន្ធៅ​នៅ​លើ​បង្គោល​ខ្សែ​ភ្លើង​បង្ក​ការ​ផ្អើល​​ឆោ​ឡា​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍ ព្រោះ​ខ្លាច​ឆេះ​​រាល​ដាល​ដល់​ផ្ទះ​អ្នក​ជិតខាងកាល​វេលា​ម៉ោង​៥​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ​មី​នា ​​​នៅ​ចំណុច​កែង​ផ្លូវ​លេខ​​២០៥​និង​លេខ​​៣១៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា ​​មុន​ពេល​កើត​ហេតុ​​​ គេ​​ឃើញ​ភ្លើង​​ឆេះយ៉ាង​​សន្ធោសន្ធៅ​នៅ​លើ​បង្គោល​ភ្លើង​ហើយ​​ក៏​ហៅ​រថយន្ត​សង្គ្រោះ​​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​ ​ប៉ុន្តែ​រថយន្ត​​​​មិន​ទាន់​មក​ដល់​ផង​​ប្រជាពលរដ្ឋ​យក​បំពង់​​ពន្លត់​អគ្គិភ័យ​មក​ជួយ​​បាញ់​ពន្ល​ត់ ​និង​ត​ទុយោ​ចេញពីផ្ទះ​មក​បាញ់​​​ពន្លត់​ទើប​រលត់ ​​។ ​រថយន្ត​​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ក៏​មកដល់​​​​​ ៕