​​​​ស្ត្រី​ម្នាក់​ស្លាប់​​ក្នុង​ទឹក​​ត្រពាំង​​ក្បែរ​ផ្ទះ សង្ស័យ​​​មាន​ជំងឺ​ខ្យល់​គរ​

ខេត្ត​ព្រះ​សីហ​នុ ៖​ ស្ត្រី​​ម្នាក់​​ដែល​គេ​​ប្រទះ​ឃើញ​​ស្លាប់​នៅ​ក្នុង​ត្រពាំង​ទឹក​ក្បែ​រផ្ទះ​របស់​ខ្លួន​ ដែល​ការ​ស្លាប់​នេះ​ត្រូវ​​គេ​សង្ស័យ​ថា ​អាច​បណ្តាល​មក​ពី​ខ្យល់គរ ​​កាលពី​វេលា​ម៉ោង​៩​​ព្រឹកថ្ងៃ​ទី​១៩ ​​មីនា ​​ស្ថិត​នៅ​​ក្នុង​​ក្រុម​៤ ​ភូមិ​អូ​រត្រជាក់ចិត្ត ​ឃុំ​សំរុង ​ស្រុក​ព្រៃ​នប់​​ ។ 

​មន្ត្រី​​សមត្ថ​កិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​​និង​ធ្វើ​កោសល្យវិច័យ​​សព​ បានឱ្យ​​ដឹង​ថា ​ស្ត្រី​​រង​គ្រោះ​​ឈ្មោះ ​មុំ ​សុខា ​អាយុ​៤២​ឆ្នាំ ​​​​មាន​ប្តី​ជា​​មន្ត្រី​យោធា​កងពលធំ​​លេខ​៣​វរៈ​១​ខេត្ត​ព្រះ​សីហ​នុ​ ​​កំពុង​​ឈ​រជើង​នៅ​ព្រំដែន​ខ្មែរ-ថៃ​ និង​មាន​កូន​​ក្នុង​បន្ទុក​ចំនួន​៥​នាក់ មាន​ទីលំនៅ​​​កន្លែង​​កើតហេតុ​ខាង​លើ​​ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ទឹក​​ជាប់​ផ្ទះ​ដែល​​ជន​រង​គ្រោះ​​ស្នាក់​នៅ ​។ 

ប្រភព​ដដែល​បាន​បន្ត​​ថា​ ការ​ស្លាប់​របស់​ស្ត្រី​​រូប​នេះ​​​ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា ​អាច​បណ្តាល​មក​ពី​​​​មានជំងឺ​​ខ្យ​ល់​គរ ​​ខណៈ​ពេល​ដែល​គាត់​កំពុងអង្គុយ​លាងចាន​ឆ្នាំង​នៅ​ជាប់​មាត់ទឹក​នោះ ព្រោះ​នៅ​កន្លែង​កើតហេតុ​​គេ​​​ឃើញ​មាន​ចានឆ្នាំង​​ ​​សង្ស័យ​ពេល​កំពុង​លាង​ចាន​ឆ្នាំងនោះ​​​ស្រាប់​តែ​​ខ្យល់គរ​វិល​មុខ​ធ្លាក់​ក្នុង​ទឹក​លង់​ស្លាប់​​ ​ដោយ​ភ្លាម​ៗ​នោះ​មិន​មាន​អ្នក​ឃើញ​ដើម្បី​ជួយ​សង្គ្រោះ​ឡើយ ​៕​

  • ​​​​ស្ត្រី​ម្នាក់​ស្លាប់​​ក្នុង​ទឹក​​ត្រពាំង​​ក្បែរ​ផ្ទះ សង្ស័យ​​​មាន​ជំងឺ​ខ្យល់​គរ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ក្នុងស្រុក