ថា​កុំឱ្យ​គេ​ឮ

 ភ្នំ​មួ​​យ​ឈ្មោះ ភ្នំ​ពក ស្ថិត​ក្នុងភូមិ​សា​រ៉ា​យ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង ត្រូវ​មន្ត្រី​ថា្ន​ក់​ធំ​ម្នាក់​ដែល​រដ្ឋអំណាច​មួយ​នៅ​ទីនោះ​ប្រាប់​ថា ជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​មួយ បាន​ឈូស​ឆាយ​ប៉ាតណាប៉ាតណី​រាប់រយ​ហិ​កតា ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ។

ភ្នំ​ពក ជា​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ ឈូស​អី ឈូស​ទៅ ព្រោះ​គាត់​មាន​អំ​ណោ​ច ។ ប៉ុន្តែ​មិន​ត្រឹមតែ​ឈូស​ភ្នំ​ទេ គាត់​ឈូស​យក​ដោយ​ទាំង​ដីស្រែ​ចម្ការ​រាប់រយ​ហិ​កតា​តាម​ជើងភ្នំ​របស់​អ្នកស្រុក​ក្នុង​តំបន់​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​បះបោរ​តវ៉ា​យ៉ាង​កក្រើក ។

លោក​ប្រធាន​ភូមិ លោក​មេឃុំ អភិបាលរង​ស្រុក​ម្នាក់​ប្រាប់​កោះសន្តិភាព​ថា អ្នក​ឈូស​ជា​មន្ត្រី​ធំ​ម្នាក់​មក​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ។ ពួក​គាត់​ដឹង​ដែរ តាម​រយៈ​ប្រជាពលរដ្ឋ​ប្ដឹង ប៉ុន្តែ​គាត់​ជា​រដ្ឋអំណាច​តូចតាច​ធ្វើ​ម៉េច​ហ៊ាន​ទៅ ? ចំណែក​មួយ​ចំហៀង​ភ្នំ​ខាងកើត មាន​មន្ត្រី​ម្នាក់​ទៀត​មក​ពី​ក្រសួងបរិស្ថាន ក៏​កំពុង​រំលោភ​យក​ដែរ ។

ព័ត៌មាន​លម្អិត​យ៉ាងណា​ទៀត​នោះ នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ព្រោះ​ការ​សុំ​បំភ្លឺ​ពុំ​ទាន់​ទទួល​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ តើ​ឈ្មោះ​អី​ដែល​ថ្លើមពាសមេឃ​យក​គ្រឿងចក្រ​ឈូស​ភ្នំ ឈូស​ដីស្រែ​ចម្ការ ក្លាយជា​វាល​បែប​នេះ​... ? ចំណែក​លោក​មេឃុំ​កំពុង​សម្ងំសុខ ទុក​ឱ្យ​អ្នកស្រុក​សម្ងំ​ទុក្ខ​ទៅ​ចុះ​...​ហេ​! ហេ !