ព្រឹកស្អែក​ សម្តេចតេជោសែន ​អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​អនុវត្តន៍ដំណាក់កាលទី៣

រាជធានីភ្នំពេញ ៖​ បើគ្មានការប្រែប្រួលនោះទេ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ​នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​អនុវត្តន៍ដំណាក់កាលទី៣ ​​និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃ​វឌ្ឍនភាពប្រចំាឆ្នាំ២០១៥ ​នៃកម្មវិធីកំណែទម្រង់​ការគ្រប់គ្រងសាធារណៈ ។

តាមគម្រោងពិធី​ខាងលើនឹងប្រព្រឹត្តទៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១​ មីនា ២០១៦ ​នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។