ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់ ពី​បទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ថា  ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការ​អាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ជា​បន្តបន្ទាប់​ចំនួន​១៣​នាក់ រួច​នាំ​យក​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ​។ ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​រយៈពេល​២​ថ្ងៃ ថ្ងៃ​ទី​១៧ និង​ទី​១៨ មីនា ២០១៦  ស្ថិត​នៅ​សង្កាត់​ស្វាយ​ដង្គំ និង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ទោ ថា  ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការ​អាវុធហត្ថ​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា  ជនសង្ស័យ​ក្នុង​ចំណោម​១៣​នាក់ ក្នុង​នោះ​អ្នក​ប្រើប្រាស់​៦​នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ និង​៧​នាក់​បញ្ជូន​ទៅ​តុលាការ ។