​បុរស​ម្នាក់​​​​ដេក​ក្នុង​ខ្ទមចាំចម្ការត្រូវ​​ភ្លើង​ឆេះ​ស្លាប់​

ខេត្តក្រចេះ ​៖ ​​​បុរស​ម្នាក់ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយសារ​ភ្លើង​ឆេះ ​កាល​ពី​ព្រឹកថ្ងៃ​ទី​២០ មីនា ​នៅ​ព្រៃ​ចម្ការ​​មួួយ​​កន្លែង​ត្រង់​ចំណុច​​ទួល​ខ្នុរ ខាងក្រោយ​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុកព្រែក​ប្រសព្វ​ ។

​​សព​​បុរស​រង​គ្រោះ​ឈ្មោះ គាត ណា​រ៉ា អាយុ​៤៣​ឆ្នាំ ​​​។ បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ប្រ​ព​ន្ឋ​បុរសរង​គ្រោះ​បា​ឲ្យ​ដឹង​ថា កន្លង​មក ​ប្តី​គាត់​តែងតែ​ផឹកស្រា​ស្រវឹងដេក​លក់​​​ស្ទើរ​តែ​រៀង​រាល់​ល្ងាចនៅ​ក្នុង​ខ្ទម​ចាំចម្ការ​​​មួយ​នេះ​​ ។ ហើយ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ​គាត់​ក៍​ស្រវឹងស្រា​ជោ​​កជាំដែរ​ និង​បាន​ដើរមក​ដេក​នៅ​​រោង​ខ្ទម​ចម្ការ​ម្នាក់ឯង ដូច​សព្វ​មួយ​ដង​ ក៍​ត្រូវ​ភ្លើង​ឆេះ​ព្រៃ​​រាល​ដាល​​​ឆេះ​​ខ្ទម​​​​បណ្តាល​ឲ្យ​​​​ឆេះ​ប្តី​គាត់​ស្លាប់​​តែ​ម្តង ។

លោក ចាន់ សុ​ផល្លារ ​អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​​ឱ្យ​ដឹង​ថា ​ក្រោយ​កើតហេតុ​នគរបាល​​​ចុះ​ទៅ​ពិនិត្យ​​និង​ធ្វើ​កោសល្យវិច័យ​​សព​​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គឺ​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យកត់សម្គាល់​នោះ​ទេ​ ​ហើយ​ក៏​បាន​សន្និដ្ឋាន​​ថា បុរស​រង​គ្រោះ​ពិតជា​ស្លាប់​​​ដោយសារ​ភ្លើង​ឆេះ​​ប្រាកដ​មែន រួច​ក៏​ប្រគល់​​ឱ្យ​ក្រុម​គ្រួសារ​​រៀប​​ចំ​​ធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី ៕