ចាប់ខ្លួន​​​ជន​សង្ស័យ​​៣​នាក់ពាក់​ព័​ន្ធ​​គ្រឿងញៀន

​ខេត្ត​ព្រៃវែង ៖ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាមរ​ក៍ សហការ​ជាមួយ​​​កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក​ពាមរ​ក៍ ​​ឆ្មក់​ចូល​​​​​លំនៅ​ឋាន​មួយ​កន្លែង​ដើម្បី​ចាប់​​​​​​​ខ្លួន​ជន​សង្ស័យ​​៣នាក់​​ដែល​បាន​ពួន​សម្ងំ​លាក់​ខ្លួន​ប្រើ​ប្រាស់​​​ថ្នាំ​ញៀន​​​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀលថ្ងៃ​ទី​១៩​ ​មីនា ​​ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​«​ក​» ស្រុក​ពាមរ​ក៍។​​

លោក​វរសេនីយ៍ទោ សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាមរ​ក៍​បាន​ឱ្យដឹង​ថា ​ជន​សង្ស័យ​ទាំង​៣នាក់​ មាន​ ១-​ឈ្មោះ ជូ សុភ័ក្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​២ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាមរ​ក៍ ២-​ឈ្មោះ សេង ម៉េ​ង​ហួត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​៣ ឃុំ​ព្រែក​ខ្សាយ​«​ខ​» និង​​៣​-ឈ្មោះ មឿ​ន ស្រី​ម៉ី ភេទ​ស្រី អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ«​ក​» ស្រុក​ពាមរ​ក៍ ។ ​ចំណែក​​វត្ថុ​តាង​​ដែល​ដក​ហូត​បាន​ មាន​ថ្នាំ​ញៀន​ប្រភេទមេ​តាំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច ​ព្រម​ទាំង​សម្ភារ​​​​​​សម្រាប់​ជក់​មួយ​ចំនួនទៀត ៕