អង្គុយ​លេង​មុខ​ផ្ទះ​ត្រូវ​ក្មេង​ទំនើង​១​ក្រុម​ដេញ​វាយ​​​រង​​របួស​​ម្នាក់​

​រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​ ត្រូវ​​​យុវជន​មួយ​ក្រុម​មាន​គ្នា​៧​ទៅ​៨​នាក់​មក​ដេញ​វាយ​បណ្តាល​ឱ្យ​រង​របួស​​​បែកក្បាល​​រត់​ធ្លាក់​ប្រឡាយ​ទឹក​ កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩​ ​មីនា ២០១៦ ​នៅ​ផ្លូវ​​លំ​ភូមិ​អង្គ​ សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

យុវជន​រង​របួស​ខាងលើ​មិន​​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ​ ​បាន​​និយាយ​ថា​ ​មុន​ពេល​​កើតហេតុ​ គាត់​​ជូន​មិត្ត​ភក្តិ​​ទៅ​ផ្ទះ​ ​និង​បាន​អង្គុយ​និយាយ​គ្នា​លេង​ ​មួយសន្ទុះ​ក្រោយ​មក ​ស្រាប់តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លងកាត់​ទីនោះ​ដោយ​មាន​ដឹក​ស្ត្រី​ម្នាក់​​យ៉ាង​លឿន​ធ្វើ​ឱ្យ​ជ្រុះ​ទូរស័ព្ទ​ដៃ​​ ហើយ​​មិត្ត​ភក្តិ​(​ជន​រង​គ្រោះ​)​ក៏​ដើរទៅ​រើស​ទូរស័ព្ទ​នោះ​​​ ​។ ​​បន្តិច​​ក្រោយ​​​មក​​យុវជន​ដែល​បើក​ម៉ូតូ​ខាងលើ​បាន​ដើរម​ក​យក​ទូរស័ព្ទ​នោះ​វិញ​ តែ​ត្រូវ​​​មិត្ត​ភ័ក្តិ​ជន​រង​គ្រោះ​ទះដៃ​ចេញ​​​មិន​ព្រម​​ឱ្យ​ ​ក្រោយមក​ស្ត្រី​ដែល​អង្គុយ​ខាងក្រោយ​​ក៏​មក​សុំ​ទូរស័ព្ទ​ខាងលើ​ ​គាត់​ក៍​ប្រគល់​​​ឱ្យ​ទៅវិញ​ ​ស្រាប់តែ​មួយសន្ទុះ​ក្រោយ​ទៀត​ លេចមុខ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​៧​ទៅ​៨​នាក់​ក្នុង​ដៃ​កាន់​ខ្សែ​ក្រ​វាត់​​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​មក​ដេញ​វាយ​សន្ធប់​មក​លើ​ក្រុម​ខ្លួន​ដែល​​អង្គុយ​និយាយ​គ្នា​លេង​នៅ​មុខ​ផ្ទះ​​​តែម្តង ៕​