​លួច​ទូរ​ស័ព្ទ​២គ្រឿង ម្ចាស់​ប្តឹង​​ប៉ូលិស​ចាប់​វាយ​ខ្នោះ

ខេត្តកណ្ដាល ​៖ ​បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន បន្ទាប់​ពី​​​ធ្វើ​សកម្មភាព​លួច​ទូរ​ស័ព្ទដៃគេ​ពីរ​គ្រឿង​ ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ​មីនា នៅ​ចំណុច​បន្ទប់ផ្ទះ​ជួល ​ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ​​។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​ បានឱ្យ​ដឹង​ថា​ ជន​ស​ង្ស័​យ​​ឈ្មោះ សាយ ចាន់​ ​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ​មុខរបរ​មិន​ពិត​ប្រា​ដក​ ​។ ​ចំណែក​​​ម្ចាស់​ទូរស័ព្ទ​មាន​២​នាក់ ​ម្នាក់​​ឈ្មោះ ​ចក់ ជីវន្ត ​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​ជា​កម្មករ​ និង​ម្នាក់​ទៀត​ ​ឈ្មោះ ហួយ ឈុ​ន​លី ភេទស្រី អាយុ​​២៩​ឆ្នាំ អ្នក​ទាំង​​នាក់​​រស់នៅ​ផ្ទះ​ជួល​កន្លែង​កើតហេតុ ​។​

មន្ត្រី​នគរបាល បាន​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​៨ មីនា​ ​ម្ចាស់​ទូរស័ព្ទ​​ទាំង​ពីរ​នាក់​បាន​សាក​ថ្ម​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ ហើយ​អង្គុយ​លេង​នៅ​ខាងក្រៅ​បន្ទប់​ ពេល​នោះ​ជនសង្ស័យ​បាន​យក​ឈើ​មក​ឆ្កឹះ​យក​ទូរស័ព្ទ​តាម​បង្អួច​​​បាន​ទាំង​២​​គ្រឿង ​ហើយ​​ក៏​រត់​គេចខ្លួន​បាត់ ​​។ ​ក្រោយ​កើត​ហេតុ ម្ចាស់​ទូរស័ព្ទ​​ក៏​បាន​ទៅ​​ដាក់​ពាក្យបណ្ដឹង​ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​សមត្ថកិច្ច​​ក៏​បាន​​ស្រាវជ្រាវ​​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យនាំ​​មក​ប៉ុស្តិ៍​តា​ខ្មៅ​ដើម្បី​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​​​បាន​​លួច​​ទូរស័ព្ទ​ដៃ​ទាំងនោះ​​ប្រាកដ​មែន ​​ប៉ុន្តែ​​លក់​​យក​លុយ​ស៊ីចាយ​អស់ហើយ ។​​

​ជនសង្ស័យ​​ត្រូវ​បាន​សមត្ថកិច្ច​​​ធ្វើ​កំណត់​ហេតុ​បញ្ជូន​ទៅ​​អធិការ​ដ្ឋាន​នគរបាល​ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​​