​ប៉េអឹម​វាយ​ខ្នោះ​​​ចោរ​វ័យ​ក្មេង​​ប្រើ​ល្បិច​ឆបោក​ម៉ូតូ​មួយ​គ្រឿង

​ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​​​ចោរ​វ័យ​ក្មេង​​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​ជាប់​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​១៩​ មីនា​ ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយ​ប៉ែ​ត ​បន្ទាប់​ពី​ប្រើ​ល្បិច​ឆបោក​យក​ម៉ូតូ​១​គ្រឿង​ពី​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​រសៀល​ថ្ងៃ​ទី​១៨​​ មីនា ។

ជនសង្ស័យ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ។ ​​មុន​ពេល​កើត​ហេតុ​ ​មាន​នារី​ម្នាក់​​​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ ស៊េរី​ឆ្នាំ​២០១៣​ ​មួយ​គ្រឿង ​ទៅ​ផ្ញើនៅ​ក្បែរ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ហើយ​ក៏​ដើរ​​ចូល​ទៅ​ផ្សារ​រុង​ក្លឿ​​​រក​ទិញ​ទំនិញ ​លុះ​ត្រឡប់​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​ ។ សន្តិសុខ​យាម​នៅ​មាត់ច្រក​ទ្វារ​ម្នាក់​និយាយ​ថា ​ជនសង្ស័យ​បាន​ប្រើ​ល្បិច​ថា ​ម៉ូតូ​នោះ​ជា​របស់​ខ្លួន​អស់​សាំង​សុំ​រុញ​យក​ទៅ​ចាក់​សាំង ​ស្រាប់តែ​បាត់​រហូត​ក៏​​នាំ​គ្នា​តាម​រក​​ក៏​​ឃើញ​ម៉ូតូ​នៅ​ហាង​កាហ្វេ​ដោយ​ចំណាំ​ជនសង្ស័យ​ទើប​សមត្ថកិច្ច​​ចាប់​ឃាត់​ខ្លួន​​តែ​ម្តង ​។ ជន​សង្ស័យ​ត្រូវ​​បាន​​សមត្ថកិច្ច​ច្រក​ទ្វារ​អន្តរជាតិ​​​​​​ប្រគល់​ឲ្យ​ខាង​កង​កម្លាំង​​កង​រាជ​​អាវុធហត្ថ​ដើម្បី​ចាត់ការ​បន្ត​ ។

គួរ​បញ្ជាក់​ថា​ ​​ជន​សង្ស័យ​​ម្នាក់​នេះ​ កន្លង​មក​​ធ្លាប់​លួច​ម៉ូតូ​ម៉ាក​ឃ្លី​ក ​ពណ៌​ខ្មៅ​ ​​មួយ​គ្រឿង របស់​ស្ត្រី​បុ​គ្គ​លិក​កាស៊ី​ ​ហើយ​ត្រូវ​ម្ចាស់​តាម​រក​ឃើញ​​ប្តឹង​​សន្តិសុខ​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ម្តង​ដែរ ​តែ​សមត្ថកិច្ច​ថា ​ដោយសារ​ម្ចាស់​ម៉ូតូ​មិន​ប្តឹង ​ម្យ៉ាង​យល់​ថា​ ជនសង្ស័យ​នៅ​ក្មេង​ក៏អប់រំ​​ណែនាំ​ហើយ​ដោះ​លែង​ទៅ​វិញ​ ៕