ចាប់ត្រីឆ្តោដាក់គុក

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានត្រូវកងកម្លំាងចម្រុះចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រពន្ឋ ពីបទចាប់រំលោភកូនស្រីបង្កើតអាយុ៩ឆ្នាំ ។

ហេតុការណ៍ឃាត់ខ្លួនជនដែលមានចរិតជាត្រីឆ្តោស៊ីកូនឯងនេះ បានកើតឡើងនៅថ្ងៃទី១៨ មីនា ២០១៦ ស្ថិតនៅក្នុងខណ្ឌប្ញស្សីកែវ ។

សេចក្តីរាយការណ៍បានឲ្យដឹងដែរថា ជនសង្ស័យឈ្មោះ ហ៊ិន សំអាត ហៅ លីន អាយុ៣៤ឆ្នាំ ។ ដំណើររឿង បុរសនេះ បានលែងលះប្រពន្ឋដើមដែលមានកូនស្រីរងគ្រោះ​រយៈពេល២-៣ឆា្នំ​ហើយ និងបានទៅយកប្រពន្ឋមួយទៀត តែរស់នៅមិនបាន២-៣្នឆ្នាំផងប្រពន្ឋក្រោយក៍ស្លាប់ ។ ងាកទៅប្រពន្ឋដើមដែលមានអាយុ៣១ឆ្នាំនោះវិញ ពេលលែងលះជាមួយជនសង្ស័យ​ក៍បាន​យក​ប្តីម្នាក់ទៀតរួមរស់​ជាមួយគ្នា​បាន១-២ឆ្នាំ តែមិនមានកូននោះទេ ។ សេចក្តីរាយការណ៍បន្តថា ក្រោយមកជនសង្ស័យបានលក់ដីម្តុំ (មិនដឹងទីតំាង) បានលុយ ក៍ទៅលួងលោមប្រពន្ឋដើមរួមរស់​ជាមួយគ្នាឡើងវិញនិងបាន​ជួល​ផ្ទះ​ស្នាក់នៅក្នុងខណ្ឌប្ញស្សីកែវ ព្រមទំាងមានកូនប្រុសម្នាក់ទៀត ។ លុះយប់កើតហេតុ ឆ្លៀតពេលប្រពន្ឋទៅបន្ទប់ទឹកនិងរៀបចំដំាបាយធ្វើម្ហូបលក់​ឲ្យកម្មករ​កម្មការិនី​រោងចក្រ ជនសង្ស័យក៍បាន​ចាប់​រំលោភ​កូនស្រីដែលដេកនៅចុងជើងរំលោភ តែចៃដន្យខណៈកំពុងធ្វើសកម្មភាព ប្រពន្ឋចូលមកទាន់និងព្រឹកឡើងក៍បានដាក់ពាក្យប្តឹងឃាត់ខ្លួនតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ហ៊ិន សំអាត បានសារភាពថា ពិតជាបានចាប់រំលោភកូនខ្លួនឯងបា្រកដមែន ហើយថាការរំលោភនេះតំាងពីថ្ងៃទី១៣ មីនា ២០១៦មកម៉្លេះ តែថ្ងៃប្រពន្ឋ​ទាន់​នោះ ខ្លួន(ជនសង្ស័យ)​មិនបានរំលោភដល់ទីជម្រៅនោះទេ ។​ បច្ចុប្បន្ន ជនសង្ស័យបានត្រូវសមត្ថកិច្ចកំពុងកសាង​សំណុំរឿងបញ្ជូនទៅតុលាការ​ចាត់ការតាមផ្លូវច្បាប់ ៕