យកកន្ត្រៃនិង​ពូថៅចាក់កាប់ព្រះកន្លោង​របួសធ្ងន់​ គ្រាន់តែសុំលុយមិនបាន

ខេត្តកោះកុង ៖ ​ស្រ្តីចំណាស់ម្នាក់បានរងរបួសធ្ងន់ធ្ងរ​ដោយសារកូនប្រុសបង្កើតយកន្រ្តៃចាក់និង​ពូថៅកាប់ជាច្រើនកន្លែង ​ដោយសារសុំលុយមិន​បាននិងខឹងម្តាយស្តីបន្ទោស ។

ហេតុការណ៍នេះ ​បានកើតឡើងនៅវេលាម៉ោង​ជាង៩ព្រឹកថ្ងៃទី១៩ មីនា ២០១៦ ​នៅក្នុងភូមិខេងខូង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។ ​ស្រ្តីរងគ្រោះជាម្តាយឈ្មោះ​ ម៉ៅ មិត្ត អាយុ៥៦ឆ្នាំ រីឯជន​ដៃដល់ជាកូនបង្កើត​ដែលចាក់និងម្តាយឲ្យរងរបួសធ្ងន់ហើយរត់គេចខ្លួននោះ​ ឈ្មោះ អ៊ុន សេរីវុធ អាយុ២២ឆា្នំ ​ជាសិស្សសាលានិងជាមនុស្សញៀន​ថ្នំាបង្ករឿងក្នុងក្រុមគ្រួសារស្ទើរលស់ថ្ងៃ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងទៀតថា ​នៅពេលនេះ ​សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់​ បន្ទាប់បង្កហេតុរត់ចូលក្នុងព្រៃ ៕