​បញ្ជូន​ខ្លួន​​ជន​សង្ស័យ​លួច​គោ​អ្នក​ស្រុក​​ពន្លះ​យក​សាច់​ទៅ​សាលា​ដំបូង​ខេត្ត​

ខេត្តក្រចេះ​ ៖ ប៉ូលិស​ស្រុក​ចិត្រ​បុរី នៅ​ថ្ងៃ​ទី​២០ ​មី​នា នេះ​ បាន​​បញ្ជូន​ខ្លួន​ជនសង្ស័យក្នុង​អំពើ​លួច​គោ​​របស់​អ្នកស្រុក​​ពន្លះ​យក​សាច់​ ទៅ​​សាលា​ដំបូង​ខេត្ត​ ដើម្បី​​​ចាត់​ការ​​តាម​នីតិវិធី ​ក្រោយ​ពី​​​ធ្វើ​សកម្មភាព​លួច​គោ​ឈ្មោល​មួយ​ក្បាល​របស់​អ្នក​ភូមិ​ ។

មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ​ឈ្មោះ ឡេ​ង បារាំង អាយុ២៨​​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ទី​២ ឃុំ​ព្រះ​ពន្លា ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្ត​បន្ទាយ​មាន​ជ័យ ​​ដែល​បានចាប់​ឃាត់ខ្លួន​​​កាលពី​ថ្ងៃ​ទី​១៩ ​មី​នា បន្ទាប់​ពី​ជន​នេះ​​ធ្វើ​សកម្មភាព​លួច​គោរបស់​អ្នក​ភូមិ​មួយ​ក្បាល​ពន្លះ​យក​សាច់​ភ្លាម​ៗ​រួច​មក ៕