ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ​ស្រី​ម្នាក់ ​ករណី​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ​ស្រី​ម្នាក់ ​ករណី​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន



ព្រៃវែង ៖ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០១៦ វេលា​ម៉ោង​១៥ និង​៤០ នាទី ត្រង់ចំណុច ផ្ទះ​របស់​ឈ្មោះ ផាត់ សារ៉េត ស្ថិត នៅ​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក ខ្សាយ (​ក​)​ស្រុក​ពាមរ​ក៏ ខេត្ត ព្រៃវែង កម្លាំង​អធិការ​ស្រុក បាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ខ្សាយ​(​ក​)​ល្បាត​ចល័ត​នៅ​ក្នុង​ភូមិ​សាស្ត្រ​បង្ក្រាប​ជាក់ស្តែង ករណី​រក្សាទុក​ប្រើប្រាស់ ​និង​ចែកចាយ​គ្រឿងញៀន​ព្រមទាំង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ គឺ​÷

១.​ឈ្មោះ ជូ សុភ​ក្រ័ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជន​ជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​០២ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក ពាមរ​ក៏​(​ជា​មុខសញ្ញា​រក្សាទុក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​ជាប់ពន្ធនាគារ​រយះ​ពេល៦​ខែ ​ពីបទ​ចាត់ចែង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​ហើយ​ដោះលែង​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៦
២.​ឈ្មោះ សេង ម៉េង​ហួត ភេទ ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទី​លំ នៅ​ភូមិ​03​ឃុំ​ព្រែក​ខ្សាយ​(​ខ​)(​ជា​មុខសញ្ញា​រក្សាទុក​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​ជាប់ពន្ធនាគារ រយៈ​ពេល១០​ខែ​ពី​បទ​ចែកចាយ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដោះលែង​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ២០១៥
៣.​ឈ្មោះ មឿ​ន ស្រី​ម៉ី ភេទ​ស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែក ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) (​ជា​មុខ សញ្ញា​ផ្តល់​ទីកន្លែង​និង​ចាត់ចែង​ឲ្យ​ប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​)
៤.​ឈ្មោះ អេង សុខ​ជាតិ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ទឹកក​ក មាន​ទីលំនៅ​ភូមិ​ស្ទឹង ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៏ (​ជា​មុខសញ្ញា​ប្រើប្រាស់​) និង​ដកហូត​វត្ថុតាង​រួម​មាន​÷
១.​ថ្នាំ​ម៉ា​ទឹកកក ចំនួន​៦​កញ្ចប់ (២​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច ស្មើ​នឹង​ទម្ងន់​៧,២ក្រាម​
២.​ម៉ូតូ​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​សេរី២០១២​ពាក់​ស្លាក​លេខ​ព្រៃវែង​1E.3096 ចំនួន​១​គ្រឿង​
៣.​សម្ភារៈ​សម្រាប់​ជក់​ថ្នាំញៀន​មួយ​ចំនួន។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​យើង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម នីតិវិធី​ច្បាប់៕
ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ​ស្រី​ម្នាក់ ​ករណី​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ​ស្រី​ម្នាក់ ​ករណី​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន