ក្រុមការងារ​ថ្នាក់​ជាតិ​ស្រុក​ពាមរ៍ ខេត្តព្រៃវែង បាន​កំពុង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ

ក្រុមការងារ​ថ្នាក់​ជាតិ​ស្រុក​ពាមរ៍ ខេត្តព្រៃវែង បាន​កំពុង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ

ព្រៃវែង ៖ លោក យក់ ប៊ុន​ណា ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​មូលដ្ឋាន​ស្រុក​ពាមរ​ក៏​ខេត្ត​ព្រៃវែង បាន​នាំ​យក​អំណាយ​ជូន​ប្រជាជន​ក្រីក្រ​ចំនួន​៦៥​គ្រួសារ​នៅ​ភូមិ​ឧត្ដម​និង​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ដែល​កំពុង​ជួប​ការ​ខ្វះខាត​ នៅ​ក្នុង​ជីវភាព​គ្រួសារ ថ្ងៃទី​២០ ខែមីនា ឆ្នាំ ២០១៦។

លោក យក់ ប៊ុន​ណា និង​ក្រុមការងារ​បាន​អញ្ជើញ​ចូល​សួរសុខទុក្ខ ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​ផ្ទះ និង​បាន​ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៦៥​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​១០​គីឡូក្រាម មី​១០​កញ្ចប់ និង​ថវិកា​២០០០០​រៀល។

លោក បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព បើ​មាន​ជំងឺ ត្រូវ​ទៅ​មន្ទីរពេទ្យ ចំពោះ​អ្នកក្រីក្រ រដ្ឋ​ព្យាបាល​ជូន​ដោយ​ពុំ​មាន​បង់ថ្លៃ​សេវា​នោះទេ ហើយ​មាន​រថយន្ត​មក​ដឹក​ទៅ​មន្ទីរពេទ្យ​ដោយ​មិន​គិត​ថ្លៃ សូម​បងប្អូន​ទាំងអស់​កុំ​មានការ​ព្រួយបារម្ភ​ឲ្យ​សោះ​។ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មិន​បណ្តោយ​ឲ្យ​បងប្អូន​ស្លាប់​ដោយ​អត់​អាហារ​នោះ​ទេ យើង​មាន​អាជ្ញាធរ​ស្រុក​គណបក្ស​ប្រជាជន​កម្ពុជា មាន​កាក​បាទក្រហម​កម្ពុជា និង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ជួយ​ឧបត្ថម្ភ ​ដោយ​មិន​គិត​និន្នាការ​នយោ​បាយ​ឡើយ៕