មើល​ច​រឹត​មនុស្ស តាមរយៈ​ថ្ងៃ ដែល​គេ​កើត​

មើល​ច​រឹត​មនុស្ស តាមរយៈ​ថ្ងៃ ដែល​គេ​កើត​

ថ្ងៃ​ចន្ទ​
​អ្នក​ដែល​កើត​ថ្ងៃ​ចន្ទ ភាគច្រើន ទទួលបាន​ការស្រឡាញ់ និង​ថ្នាក់ថ្នម​ច្រើន ពី​សមាជិក​គ្រួសារ​។ អ្នក​ដែល​កើត​ថ្ងៃ​ចន្ទ មានចិត្ត​ល្អ សប្បុរស សុភាពរាបសារ មិនសូវ​ឆើតឆាយ មាន​ភាព​ជា​ម្តាយ (​ចេះ​ស្រឡាញ់​ក្រុមគ្រួសារ​) ហើយ​ចេះ​ម្ចាស់ការ​លើ​ខ្លួនឯង​។​

​ថ្ងៃ​អង្គារ​
​អ្នក​ដែល​កើត​ថ្ងៃ​នេះ ភាគច្រើន មិនសូវ​រណប​អ្នក​ដ៏​ទៃ រឹងរូស មិនសូវ​ស្តាប់បង្គាប់ ហើយ​ចង់​តែ​ឈ្នះ​ជានិច្ច​។ អ្នក​ដែល​កើត​អង្គារ ជា​មនុស្ស​ដែល​សកម្ម មាន​កម្លាំង​ខ្លាំងក្លា ក្លាហាន មុះមុត មិន​ខ្លាច មិនសូវ​ចេះ​អត់ធ្មត់ ហើយ​មាន​មហិច្ឆតា​ខ្ពស់​។​

​ថ្ងៃ​ពុធ​
​អ្នក​ដែល​កើត​ក្នុង​ថ្ងៃនេះ ជា​មនុស្ស​ដែល​ម៉ត់ចត់ ច្បាស់លាស់ ពូកែ​ខាង​ទំនាក់ទំនង ចេះ​បត់បែន​គ្រប់​ស្ថានភាព ប៉ុន្តែ ឧស្សាហ៍​ធ្វេសប្រហែស និង​មិន​គួរឲ្យ​ជឿ ទុកចិត្ត​ប៉ុន្មាន​នោះទេ​។​

​ថ្ងៃ​ព្រហស​ស្ប​តិ៍​
​កើត​ក្នុង​ថ្ងៃនេះ ភាគច្រើន ជា​មនុស្សរ​ស់រាយ និង​មាន​ស្នាមញញឹម​ជានិច្ច​។ អ្នក​កើត​ថ្ងៃ​ព្រហស​ស្ប​តិ៍ ជា​មនុស្ស​ដែល​មាន​សុទ្ធិ​និយម គិត​អ្វីៗ​ក្នុង​ផ្លូវ​ល្អ ចេះរ​ស់​ដោយ​ខ្លួនឯង និង​មិន​សូវ​ពឹង​លើ​អ្នក​ដ៏​ទៃ​។ គេ​ជា​មនុស្ស​ដែល​និយាយ​ច្បាស់លាស់ មិន​លេប​ពាក្យសំដី និង​ចិត្តល្អ​ថែមទៀត​ផង​។​

​ថ្ងៃ​សុក្រ​
​អ្នក​កើត​ក្នុង​ថ្ងៃនេះ ភាគច្រើន ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​ណាស់​។ ថ្ងៃ​សុក្រ តំណាងឲ្យ​ភាព​រីករាយ សម្រស់​ស្រស់ស្អាត មាន​មនោសញ្ចេតនា និង​ការច្នៃប្រឌិត​ខ្ពស់ ប៉ុន្តែ ដូចជា​ខ្ជិល​បន្តិច​ហើយ​។​

​ថ្ងៃ​សៅរ៍​
​កើត​ក្នុង​ថ្ងៃនេះ គេ​អាច​ក្លាយជា​មនុស្ស ដែល​មាន​ភាព​ឆ្លាត​វៃ ពូកែ​រៀន ហើយ​ធំ​ឡើង អាច​នឹង​ក្លាយជា អ្នកមានចំណេះដឹង​ខ្ពង់ខ្ពស់ ប៉ុន្តែ ពូកែ​ច្រណែន​បន្តិច​។​

​ថ្ងៃអាទិត្យ​
​អ្នក​កើត​ក្នុង​ថ្ងៃអាទិត្យ ភាគច្រើន មិនសូវ​ពេញចិត្ត នឹង​អ្វី​ដែល​ខ្លួន​មាន​នោះទេ ពោល​គឺ មាន​គោលដៅ និង​សេចក្តីប៉ងប្រាថ្នា​ខ្ពស់​ជានិច្ច​។ មនុស្ស​កើត​ថ្ងៃនេះ ជា​អ្នក​មាន​ការច្នៃប្រឌិត មាន​ឬ​ក​ពារ​ថ្លៃថ្នូរ ក្លាហាន និង​និយាយ​លឺៗ​បន្តិច​ហើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។