​តែ​ខ្ញី ងាយស្រួល​ធ្វើ និង​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព​

​តែ​ខ្ញី ងាយស្រួល​ធ្វើ និង​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព​

​គ្រឿងផ្សំ​ដែល​អ្នកត្រូវការ​
•​    ​ខ្ញី​ចាស់ បី​បួន​ដុំ​
•​    ​ទឹក​សុទ្ធ ១ លីត្រ​
•​    ​ស្ករស ១ ស្លាបព្រា​បាយ​។​

​វិធី​ធ្វើ​
1.​    ​លាង​ខ្ញី​ឲ្យ​ស្អាត រួច​កាត់​ជា​ចំណិត​តូច​
2.​    ​ដាំទឹក​ឲ្យ​ពុះ​
3.​    ​ដាក់​ខ្ញី​ចូល រួច​រង់ចាំ​ដល់​ពុះ​ម្តងទៀត​
4.​    ​ចាក់​ស្ករ​ចូល​
5.​    ​ភ្លក់​មើល​សិន បើ​ខ្លាំងពេក អ្នក​អាច​បន្ថែម​ទឹក ឬ​ស្ករ​បន្តិចទៀត​។​

​អត្ថប្រយោជន៍ នៃ​តែ​ខ្ញី​

​បន្ថយ​ការ​ចង្អោ​រ​
​ការផឹក​តែ​ខ្ញី​មួយ​ពែ​ង មុន​ពេល​ធ្វើដំណើរ អាច​ជួយ​ការពារ អា​ការៈចង្អោរ ឬ​ពុល​ឡាន​បាន​។​

​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​
​តែ​ខ្ញី អាច​ជួយ​ដោះស្រាយ ការ​មិន​រំលាយ​អាហារ និង​បង្កើន​ការ​ស្រូបយក ចំណីអាហារ ទៅ​ចិញ្ចឹម​រាងកាយ​។ ការ​ញ៉ាំ​តែ​ខ្ញី អាច​ជួយ​បំបាត់​ការ​តឹង​ណែន និង​ហើមពោះ​បាន​។​

​កាត់បន្ថយ​ការ​រលាក​
​ខ្ញី មាន​សមាសភាព ប្រឆាំង​នឹង​ការ​រលាក ដូច្នេះ អ្នក​ដែល​មាន​បញ្ហា​ឈឺ ឬ​រលាក​សន្លាក់​ដៃជើង គួរតែ​ញ៉ាំ​តែ​ខ្ញី ឲ្យបាន​ញឹកញាប់​។​

​ព្យាបាល​ជំងឺផ្តាយ​សាយ និង​បញ្ហា​ផ្លូវដង្ហើម
​តែ​ខ្ញី ជួយ​បំបាត់​ការ​តឹង​ច្រមុះ ជាពិសេស អា​ការៈដែល​បណ្តាលមកពី ជំងឺ​គ្រុនផ្តាសាយ និង​អា​លែ​ក​ស៊ី​។​

​បង្កើន​ចរន្តឈាម​រត់​
​វីតាមីន សារធាតុ​រ៉ែ និង​អាមីណូអាស៊ីត ដែល​មាន​នៅ​ក្នុង​តែ​ខ្ញី អាច​ជួយ​ស្តារ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ឈាម​រត់ និង​កាត់បន្ថយ​ជំងឺ​សរសៃឈាម​បេះដូង​។​

​បំបាត់​ការឈឺ​ចុកចាប់ ពេល​មាន​រដូវ​
​តែ​ខ្ញី ជា​អ្វី​ដែល​ស្ត្រី​គ្រប់រូប គួរតែ​ទទួល​ទាន អំឡុង​ពេល​មក​រដូវ ពីព្រោះ វា​អាច​កាត់បន្ថយ​ការឈឺចាប់ និង​ធ្វើឲ្យ​សាច់ដុំ​ដើរ​ស្រួល​។

​បន្ថយ​ស្ត្រេ​ស​
​តែ​ខ្ញី​ក្តៅ​មួយពែង អាច​ធ្វើឲ្យ​អ្នក​ស្ងប់​អារម្មណ៍ និង​បំបាត់ទុក្ខ​កង្វល់​បាន​មួយពេលៗ​។ តែ​ខ្ញី ជួយ​បន្ថយ​សម្អាធ និង​ធ្វើឲ្យ​អ្នកស្រ​ស់​ស្រាត​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។