​វិធី​រៀបចំផ្ទះ ឲ្យបាន​ត្រជាក់ ក្នុង​រដូវក្តៅ​

​វិធី​រៀបចំផ្ទះ ឲ្យបាន​ត្រជាក់ ក្នុង​រដូវក្តៅ​

១. បញ្ចូល​ខ្យល់​ត្រជាក់​ពី​ធម្មជាតិ​
​កត់សម្គាល់​មើល​ថា​តើ ក្នុងផ្ទះ​របស់​អ្នក មាន​ខ្យល់​ត្រជាក់ ផាត់​មក​ពី​កន្លែង​ណា​។ បើ​រក​ឃើញ​ហើយ អ្នក​គួរតែ​បើក​កន្លែង​នោះ ឲ្យ​ទូលាយ​បន្តិច រួច​ដាក់​រុក្ខជាតិ​មួយ​ដើម ដើម្បី​ធ្វើឲ្យ​ខ្យល់ កាន់តែ​បរិសុទ្ធ និង​ត្រជាក់​ល្អ​។

២. បើក​បង្អួច ឬ​ទ្វារ​
​អំឡុង​ពេល​ព្រឹក និង​ពេល​ល្ងាច ចូរ​បើកទ្វារ ឬ​បង្អួច​ឲ្យ​ធំ​ទូលាយ ដើម្បី​ស្រូបយក​ខ្យល់​ត្រជាក់ៗ ប៉ុន្តែ កុំ​បើក​ពេល​ថ្ងៃ​ត្រង់ ខណៈពេល​ដែល​មាន​កម្តៅ​ខ្លាំង​ឲ្យសោះ​។​

៣. ដាំ​ដើមឈើ ឬ​ផ្កា​ជុំវិញ​ផ្ទះ​
​ដើមឈើ រុក្ខជាតិ និង​ផ្កា សុទ្ធតែ​ផ្ទុក​នូវ​ជាតិ​ទឹក ដែល​អាច​ធ្វើឲ្យ គេហដ្ឋាន​របស់​អ្នក បាន​ត្រជាក់​ល្អ​។

៤. ដំបូល ឬ​ពណ៌​ផ្ទះ គួរតែ​ប្រើ​ពណ៌​ស​
​ហេតុ​អ្វី​ទៅ​? ពីព្រោះ ពណ៌​ស អាច​ចាំង ឬ​ជះ​ពន្លឺ​ថ្ងៃ ទៅវិញ​បាន​ខ្លះ ដែល​វា​នឹង​កាត់បន្ថយ កម្តៅ​បាន​បន្តិច​ដែរ​។​

៥. បង្កើត​ខ្យល់​ដោយ​ខ្លួនឯង​
​គួរ​ឲ្យ​ឆ្ងល់​មែន​ទេ ប៉ុន្តែ យើង​សូម​ប្រាប់​អ្នក​ថា ខ្យល់​នេះ គឺ​សំដៅ​ទៅលើ​កង្ហារ និង​ម៉ាស៊ីនត្រជាក់​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។