លី អ៊ី​វ៉ា​ធី​ណា ត្អូញ​គ្មាន​អ្នកផ្តល់ជំនួយ​

6 Videos


​កាលពី​ប៉ុន្មាន​ខែ​មុននេះ តារាចម្រៀង​របស់​ផលិតកម្ម ថោ​ន កញ្ញា លី អ៊ី​វ៉ា​ធី​ណា បាន​ប្រាប់ថា នាង​មាន​គម្រោង​បើក​ភោ​ជនី​ដ្ឋា​ន​អាហារ​ចិន​មួយកន្លែង ដែល​ត្រូវ​ចំណាយ​ទុន​ខ្ទង់ ៥ ម៉ឺន​ដុល្លារ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ កញ្ញា​នៅ​មិនទាន់​ចាប់ផ្តើម​គម្រោង​រកស៊ី​នេះ​នៅឡើយ​ទេ ។

លី អ៊ី​វ៉ា​ធី​ណា ត្អូញ​គ្មាន​អ្នកផ្តល់ជំនួយ​

M88


​ពេល​សួរនាំ​ពី​មួល​ហេតុ​អូសបន្លាយ​ពេលវេលា​នៃ​ការ​បើកហាង​រកស៊ី​នេះ លី អ៊ី​វ៉ា​ធី​ណា បាន​ប្រាប់ថា មួល​ហេតុ ដែល​នាង​មិនទាន់​ដំណើរ​ការបើក​ភោ​ជនី​ដ្ឋា​ន​អាហារ​ចិន នេះ​គឺ​មកពី​នាង​នៅ​ខ្វះ​ទុន​ប្រមាណ​ជាង ២ ម៉ឺន​ដុល្លារ​ទៀត ម្លោះ​ហើយ នាង​ក៏​ចេះតែ​អូសបន្លាយ​ពេលវេលា​ទៅ ។​ ​លី អ៊ី​វ៉ា​ធី​ណា បាន​បន្តថា ចំនួន​លុយ​ដែល​នាង​ខ្វះ​នេះ បើ​នាង​ខ្ចី​ពី​ប៉ា​ម៉ាក់​ក៏​អាចធ្វើ​បានដែរ ប៉ុន្តែ​នាង​តាំងចិត្ត​មិន​ខ្ចី​គាត់ គឺ​នាង​ចាំ​មាន​លុយ​ផ្ទាល់ខ្លួន​គ្រប់គ្រាន់​សិន​ទើប​បើក ព្រោះ​នាង​ចង់បង្ហាញ​ពី​សមត្ថភាព​ខ្លួនឯង​មិន​ចង់​ពឹង​ប៉ា​ម៉ាក់ ។

លី អ៊ី​វ៉ា​ធី​ណា ត្អូញ​គ្មាន​អ្នកផ្តល់ជំនួយ​

ឆ្លើយបាន​ត្រឹមនេះ​ពេល​អ្នកយក​ពត៌មាន​រប​ស់​យើង​សួរ​បញ្ជាក់ថា ចុះបើ​មាន​អ្នក​ពិសេស​ណា​ម្នាក់​គេ​ស្ម័ក្រចិត្ត​ផ្តល់​កាដូ​បង្គ្រប់ ៥ ម៉ឺន​ដុល្លារ ឱ្យ​កញ្ញា​បើក​ភោ​ជនី​ដ្ឋា​ន តែ​គេ​ដោះដូរ​នឹង​ទំនាក់ទំនង​ស្នេហា​វិញ តើ​កញ្ញា​ទទួលយក​ដែរ ឬទេ ? សំណួរ​នេះ លី​អ៊ី​វ៉ា​ធី​ណា បាន​ឆ្លើយតប​បែប​លេង​បន្លំ​មែន​ថា ឱ្យតែ​មាន គឺ​នាង​ទទួលយក​ភ្លាម តែ​មកដល់ពេលនេះ នាង​មិនទាន់​ជួប​បុរស​មាន​សណ្តាន​ចិត្តល្អ​ម្នាក់​នៅឡើយ​ទេ គឺ​នាង​មិន​ដែលមាន​ជំនួយ​បែបនេះ​ឡើយ គឺ​ខ្សត់​តែម្តង ។​

លី អ៊ី​វ៉ា​ធី​ណា ត្អូញ​គ្មាន​អ្នកផ្តល់ជំនួយ​

​ការបញ្ជាក់​នេះ​មិនដឹងថា លី អ៊ី​វ៉ា​ធី​ណា មាន​ចេតនា​ចង់​ផ្ញើ​សារ​ទៅ​បុរសៗ​ដែល​តាម​លួច​សម្លឹង​រូបនាង ឬ​យ៉ាងណា​នោះទេ តែ​ពេល​អ្នកយក​ពត៌មាន​រប​ស់​យើង​សួរនាំ​ពី​រឿង​ស្នេហា​បន្ថែម លី អ៊ី​វ៉ា​ធី​ណា ប្រាប់ថា នាង​មិនទាន់មាន​ម្ចាស់​ចិត្ត​នៅឡើយ​ទេ ហើយ​នៅពេលនេះ នាង​ក៏​ចាប់ផ្តើម​គិត​គួរ​រឿង​អនាគត​ហើយ​ដែរ ៕ ប្រមាញ់ តារា

លី អ៊ី​វ៉ា​ធី​ណា ត្អូញ​គ្មាន​អ្នកផ្តល់ជំនួយ​លី អ៊ី​វ៉ា​ធី​ណា ត្អូញ​គ្មាន​អ្នកផ្តល់ជំនួយ​លី អ៊ី​វ៉ា​ធី​ណា ត្អូញ​គ្មាន​អ្នកផ្តល់ជំនួយ​