ពិត​ទេ​! តួឯក​ស្រី F4 និង លោក ជេ​យ៉ុ​ន នឹង​រៀបការ​នៅ​ចុង​ឆ្នាំនេះ​?​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ គូស្នេហ៍​ក្នុង​រឿង​ភាគ​កូរ៉េ «Blood» លោក អាន ជេ​យ៉ុ​ន (Ahn Jae Hyun) និង តារា​ស្រី ហ្គូ ហ៊ី​ស៊ុន (Goo Hye Sun) ទើបតែ​ចេញមុខ​ទទួលស្គាល់​ជាសាធារណៈ​ថា ពួកគេ​ទាំងពីរ​ពិតជា​មាន​ទំនង​ស្នេហា​ជាមួយគ្នា​មែន ហើយ​មាន​រយៈពេល ១ ឆ្នាំ​មកហើយ ។

ពិត​ទេ​! តួឯក​ស្រី F4 និង លោក ជេ​យ៉ុ​ន នឹង​រៀបការ​នៅ​ចុង​ឆ្នាំនេះ​?​

M88


មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់តែ​ពេលនេះ​មាន​លេច​ឭ​ដំណឹង​ថា គូសង្សារ​ថ្មោងថ្មី​មួយគូ​ខាងលើនេះ នឹងមាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​នៅ​បំណាច់​ឆ្នាំនេះ​តែម្ដង ។ ​ទាក់ទង​ជាមួយ​រឿង​គម្រោង​រៀប​អាពាហ៍ពិពាហ៍​របស់​តួឯក​ប្រុស​ស្រី​ក្នុង​រឿង​ភាគ «Blood» នេះដែរ មាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​មួយចំនួន​បានលើកឡើង​ថា «​លោក អាន ជេ​យ៉ុ​ន និង នាង ហ្គូ ហ៊ី​ស៊ុន បាន​យក​រឿង​ពិធីមង្គលការ​របស់​ពួកគេ​ទាំងពីរ​ទៅប្រាប់​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​អស់ហើយ ។

ពិត​ទេ​! តួឯក​ស្រី F4 និង លោក ជេ​យ៉ុ​ន នឹង​រៀបការ​នៅ​ចុង​ឆ្នាំនេះ​?​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក អាន ជេ​យ៉ុ​ន ថែមទាំង​ប្រាប់​ដំណឹង​អាពាហ៍ពិពាហ៍​របស់លោក​ទៅ​មិត្តភក្តិ​មួយចំនួន​ទៀតផង ។ ​មាន​សំណួរ​ជាច្រើន​បាន​សួរថា «​តើ អាន ជេ​យ៉ុ​ន និង ហ្គូ ហ៊ី​ស៊ុន នឹង​រៀបការ​ក្នុង​ដំណាច់​ឆ្នាំនេះ​មែន​ទេ​?» សម្រាប់​សំណួរ​មួយ​នេះ​អ្នកតំណាង​របស់​ផលិតកម្ម HB Entertainment ដែលជា​ទ្រនំ​របស់លោក អាន ជេ​យ៉ុ​ន បាន​ប្រាប់​ឲ្យ​ដឹងថា «​ពួកយើង​មិនបាន​ដឹង​ពី​គម្រោង​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ទាំងពីរ​(​អាន ជេ​យ៉ុ​ន និង ហ្គូ ហ៊ី​ស៊ុន )​នៅក្នុង​ដំណាច់ឆ្នាំ​នេះឡើយ ព្រោះ​វា​ជា​រឿង​បុគ្គល ហើយក៏​មិនបាន​ដឹង​ដែរ​ថា គេ​ទាំងពីរ​នាក់​មាន​គម្រោង​រៀបការ​» ។

ពិត​ទេ​! តួឯក​ស្រី F4 និង លោក ជេ​យ៉ុ​ន នឹង​រៀបការ​នៅ​ចុង​ឆ្នាំនេះ​?​

​ ​គួរបញ្ជាក់​ផងដែរ​ថា លោក អាន ជេ​យ៉ុ​ន បានបញ្ចប់​ភារកិច្ច​យោធា​រួចរាល់​ហើយ ដូចនេះ​មានន័យថា សម្រាប់​ស្នេហា​រវាង​លោក និង តារា​ស្រី ហ្គូ ហ៊ី​ស៊ុន គ្មានអ្វី​រាំងស្ទះ​ទៀតឡើយ ពួកគេ​នឹង​អាច​នៅក្បែរ​គ្នា​បាន​រហូត ៕ (​ប្រភព​៖ ដ្រា​ម៉ា​ហ្វេ​វ័រ​) កុសល​

ពិត​ទេ​! តួឯក​ស្រី F4 និង លោក ជេ​យ៉ុ​ន នឹង​រៀបការ​នៅ​ចុង​ឆ្នាំនេះ​?​ពិត​ទេ​! តួឯក​ស្រី F4 និង លោក ជេ​យ៉ុ​ន នឹង​រៀបការ​នៅ​ចុង​ឆ្នាំនេះ​?​