ផលិត​ផល​ Apple ​៩​ប្រភេទ ដែល​អ្នក​អាច​មិន​ដែល​ឃើញ

​អ្នក​ប្រើ​ប្រាស់​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ Apple ជា​ច្រើន​ ​តែង​តែ​ស្គាល់​និង​ចាប់​អារម្មណ៍​ខ្លាំង​ លើ​តែ​​​ផលិត​ផល​កំពុង​ពេញ​និយម​ដូច​ជា Macbook, iPad, iPhone ​និង​នាឡិកា​ដៃ​ឆ្លាតវៃ។ ប៉ុន្តែ​​កន្លង​មក ក៏​មាន​ផលិត​ផល​​មួយ​ចំនួន​ ដែល​ Apple ផលិត​ឡើង ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ពុំ​ធ្លាប់​ឃើញ​ផង​ដែរ។

 

តោះ! ចង់​ដឹង​មាន​អ្វី​ខ្លះ សូម​ទស្សនា​ខាង​ក្រោម៖

 

១. Twentieth Anniversary Macintosh (១៩៩៧)

 

ផលិត​ផល​ Apple ​៩​ប្រភេទ ដែល​អ្នក​អាច​មិន​ដែល​ឃើញ

 

TAM របស់​ Apple នេះ​ ផលិត​ឡើង​នៅ​ឆ្នាំ​១៩៩៧ ដើម្បី​ប្រារព្ធ​ខួប​​២០​ឆ្នាំ​របស់​ក្រុមហ៊ុន។ វា​មាន​តម្លៃ​ ៧,៤៩៩​ដុល្លារ។

 

២. Apple IIGS “Woz Edition”

 

ផលិត​ផល​ Apple ​៩​ប្រភេទ ដែល​អ្នក​អាច​មិន​ដែល​ឃើញ

 

កុំព្យូទ័រ Apple IIGS ‘Woz Edition’ ​ផលិត​ឡើង​ កាល​​ប្រារព្ធ​ខួប​១០​ឆ្នាំ​របស់​ក្រុមហ៊ុន។ លក្ខណៈ​ពិសេស​ខុស​ប្លែក​របស់​វា​គឺ វា​មាន​ស៊ីញេ​របស់​​​សហ​ម្ចាស់​ក្រុមហ៊ុន​​ម្នាក់​ឈ្មោះ​ថា Steve Wozniak ដែល​ស៊ីញេ​នៅ​​​​លើ​មុខ​ម៉ាស៊ីន​តែ​ម្ដង។

 

៣. Apple Collection Accessories (១៩៨៦)

 

ផលិត​ផល​ Apple ​៩​ប្រភេទ ដែល​អ្នក​អាច​មិន​ដែល​ឃើញ

 

កាល​ឆ្នាំ​១៩៨៦ Apple បាន​ចេញ​ ‘The Apple Collection’ ​ដែល​មាន​​​សំលៀកបំពាក់ និង​ឧបករណ៍​យីហោ​ “Apple”ជា​ច្រើន​​មាន​ដូច​ជា ​កាំបិត​ស្នៀត កន្សែងពោះគោ នាឡិកា កែវ​ ឆត្រ…។

 

​៤. សំលៀកបំពាក់​ Apple (១៩៨៦)

 

ផលិត​ផល​ Apple ​៩​ប្រភេទ ដែល​អ្នក​អាច​មិន​ដែល​ឃើញ

 

កាល​ CEO ចាស់​លោក​ John Sculley ​ក្រុមហ៊ុន​ Apple បាន​ផលិត​នៅ​សំលៀកបំពាក់​​មាន​ដូច​ជា អាវ​យឺត​ដៃ​ខ្លី អាវ​យឺត​ធំ មួក…។

 

៥. Apple Wall Hangings (១៩៨៣)

 

ផលិត​ផល​ Apple ​៩​ប្រភេទ ដែល​អ្នក​អាច​មិន​ដែល​ឃើញ

 

Apple ​បាន​សហការ​ជាមួយ​អ្នក​​គំនូរ​ Myra Burg ​បង្កើត​ជា​ Logo ពណ៌​ឥន្ទធនូ ​Wall Hangings ​និង​លក់​១​តម្លៃ​​ ៣៥០​ដុល្លារ។

 

៦. នាឡិកា​ Apple ​ភ្ជាប់​ជាមួយ​ខ្សែ​មាស (២០១៥)

 

ផលិត​ផល​ Apple ​៩​ប្រភេទ ដែល​អ្នក​អាច​មិន​ដែល​ឃើញ

 

នាឡិកា​ Apple ពណ៌​លឿង​ និង​​​ខ្សែ​​​មាស​ផលិត​ឡើង​តិច​បំផុត ដែល​ឃើញ​​អ្នក​ល្បីៗ​​ដូច​ជា Beyonce និង​ Kanye West ធ្លាប់​ពាក់។ ១​តម្លៃ ១ម៉ឺន​ដុល្លារ។

 

៧. កុំព្យូទ័រ Apple៖ Mac Pro ពណ៌ក្រហម (២០១៣)

 

ផលិត​ផល​ Apple ​៩​ប្រភេទ ដែល​អ្នក​អាច​មិន​ដែល​ឃើញ

 

Mac Pro ពណ៌​ក្រហម​​ឆ្នាំ​២០១៣ ផលិត​ឡើង​តែ​១​គ្រឿង​ប៉ុណ្ណោះ នឹង​ក្លាយ​ជា​កុំព្យូទ័រ​លក់​បាន​ថ្លៃ​ជាង​គេ​លើ​លោក​ ៩​​៧៧០០០​ដុល្លារ ​ក្នុង​ការ​ដេញ​ថ្លៃ​មួយ។

 

៨. Apple iPod Special U2 Edition (២០០៤)

 

ផលិត​ផល​ Apple ​៩​ប្រភេទ ដែល​អ្នក​អាច​មិន​ដែល​ឃើញ

 

Apple បាន​សហការ​គ្នា​ជាមួយ​ក្រុម​តន្ត្រី​រ៉ក U2 ​និង​បាន​ផលិត​ iPod ជំនាន់​ទី​៤ ដែល​មាន​ពណ៌​ខ្មៅ ក្រហម និង​មាន​ស៊ីញេ​ពី​សមាជិក​ក្រុម​ U2 ផង​ដែរ។ ១​តម្លៃ ៣៤៩​ដុល្លារ។

 

៩. កាស​មាស​ EarPods

 

ផលិត​ផល​ Apple ​៩​ប្រភេទ ដែល​អ្នក​អាច​មិន​ដែល​ឃើញ

 

កាស​មាស​ EarPods ​ក៏​​ផលិត​ឡើង​តែ​១​ឈុត​​ដែរ​​ ​​សម្រាប់​ដេញ​ថ្លៃ​ជាមួយ​ Red Mac Pro ​ដែល​វា​លក់​ដាច់​បាន​តម្លៃ ៤៦១០០០​ដុល្លារ៕

 

-ចុចអាន៖ Apple ប្រើ​កញ្ចក់​កោង​ធំ​ជាង​គេ​បំផុត​ក្នុង​​លោក​សម្រាប់​ការិយាល័យ​ថ្មី​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ gadgetmash