ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក

(ពិភពលោក)៖ នៅថ្ងៃអាទិត្យសប្តាហ៍មុន ប្រិយមិត្តអ្នកអានបានជ្រាបរួចមកហើយ នូវព័ត៌មានស្តីពីប្រទេសទាំង៩ នៅលើពិភពលោក ដែលមានអាវុធនុយក្លែអ៊ែរប្រើប្រាស់។ នៅថ្ងៃអាទិត្យសប្តាហ៍សូមលើកយកពីបញ្ហាយោធា ពោលគឺនាំយកនូវព័ត៌មានពាក់ព័ន្ធនឹងប្រទេសទាំង១០ នៅលើពិភពលោក ដែលមានចំនួនយោធា (កងទ័ព) ច្រើនជាងគេបំផុត។

កម្លាំងយោធា ឬកងទ័ព គឺជាកម្លាំងប្រដាប់អាវុធ ដែលបានចាត់ទុក្ខថា ជាកម្លាំងដើម្បីការពារប្រទេស ហើយប្រទេសនានា នៅលើពិភពលោកបង្កើន ឥទ្ធិពលទ័ពរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាន និងដើម្បីការពារសន្តិសុខពិភពលោកផងដែរ។

ខាងក្រោមនេះ ជាឈ្មោះប្រទេសទាំង១០ និងចំនួនកងទ័ព ដែលច្រើនជាងគេបំផុតនៅលើពិភពលោក ដែលដកស្រង់ចេញ ពីគេហទំព័របរទសដ៏ល្បី ABC news Point (តួលេខឆ្នាំ២០១៥)។

១-ប្រទេសចិន៖ ចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកយើងនេះ។ មិនតែប៉ុណ្ណោះ ប្រទេសនេះក៏មានចំនួនកងទ័ពច្រើនជាងគេបំផុតផងដែរ គឺមានចំនួន ២,២៨៥,០០០នាក់។
ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក

២-សហរដ្ឋអាមេរិក៖ ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ ស្ថិតនៅកម្រិតលេខ២ ជាប្រទេសដែលមានកងទ័ពច្រើនជាងគេបំផុត គឺមានចំនួន ១,៤៥៨,២១៩នាក់។
ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក

៣-ប្រទេសឥណ្ឌា៖ ឥណ្ឌា ក៏មានកងទ័ពមិនអន់ដែរ ស្ថិតនៅលំដាប់ថ្នាក់លេខ៣ មានចំនួន ១,៣២៩,៩៩៨នាក់។
ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក

៤-ប្រទេសកូរ៉េខាងជើង៖ ប្រទេសរបស់មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន ដែលកំពុងតែធ្វើឲ្យពិភពលោកឈឺក្បាល នឹងការសាកល្បងអាវុធមីសីលនោះ ក៏មានកងទ័ងច្រើនលំដាប់លេខ៤ដែរ គឺចំនួន ១,១៩០,០០០នាក់។
ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក

៥-ប្រទេសរុស្ស៊ី៖ រុស្ស៊ីជាប្រទេសកុម្មុយនីស ដូចចិន និងកូរ៉េខាងជើងផងដែរ ប្រទេសនេះកំពុងដឹកនាំដោយបុរស ដែលមានឥទ្ធិពលបំផុត លោកប្រធានាធិបតី ពូទីន មានកងទ័ពចំនួន ៨៤៥,០០០នាក់។
ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក

៦-ប្រទេសតួកគី៖ តួកគីជាប្រទេសក្នុងលំដាប់ទី៦ របស់ពិភពលោក ដែលមានកងទ័ពច្រើនជាងគេ។ ប្រទេសនេះមានកងទ័ពចំនួន ៦៦២,៧១៩នាក់។
ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក

៧- ប្រទេសកូរ៉េខាងត្បូង៖ កូរ៉េខាងជើងមានកងទ័ពចំនួន ៦៣០,០០០នាក់ ស្ថិតក្នុងលំដាប់លេខ៨ របស់ពិភពលោក។
ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក

៨-ប្រទេសប៉ាគីស្ថាន៖ ប្រទេសនេះ មានកម្លាំងកងទ័ពចំនួន ៦៤២,៨៩២នាក់។
ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក

៩- ប្រទេសIran៖ ប្រទេសនេះ មានកងទ័ពចំនួន ៥៤៥,០០០នាក់។
ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក

១០- ប្រទេសអេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបនេះ ស្ថិតក្នុងលំដាប់ទី១០ នៅលើពិភពលោក មានកងទ័ពចំនួន ៤៦៨,៥០០នាក់។
ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក
ព្រលាន​យន្តហោះ​ល្អ​បំផុត​​​​ប្រចាំ​២០១៦ មាន​នៅ​ប្រទេស​ណា​ខ្លះ?

ប្រភព៖ baykdang

  • ប្រទេសទាំង១០ ដែលមាន កងទ័ព ច្រើនជាងគេបំផុតក្នុងពិភពលោក已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ជីវិតនិងសង្គម
Tags: