ក្លឹប​ Man Utd ទើប​តែ​ចុះ​កុងត្រា​ជាមួយ​លោក​ Jose Mourinho ប៉ុន្តែនោះ​គ្រាន់​តែ​ជា​…

ព័ត៌មាន​ថ្មី​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​បាន​បញ្ជាក់​ថា​ក្លឹប​ Manchester United ទើប​បាន​ចុះ​កុងត្រា​មួយ​ជា​លោក​ Jose Mourinho ប៉ុន្តែ​នោះ​គ្រាន់​តែ​ជា​កុងត្រា​បម្រុង​ប៉ុណ្ណោះ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ EL Pais ។

យ៉ាង​ណា​កុងត្រា​បម្រុង​មាន​ន័យ​ថា​ក្លឹប​ Man Utd អាច​មាន​សិទ្ធ​ក្នុង​ការ​តែង​តាំង​លោក​ Jose Mourinho ជា​គ្រូ​បង្វឹក​ឬ​ក៏​អត់​ ។ ប៉ុន្តែ​ក្នុង​កុងត្រា​នោះ​បាន​បញ្ជាក់​ថា​បើ​សិន​ជា​ក្លឹប​ Man Utd មិន​តែង​តាំង​លោក​ Mourinho ឲ្យ​ក្លាយ​ជា​គ្រូ​បង្វឹក​មុន​ថ្ងៃ​០១​ខែ​ឧសភា​នោះ​ទេ​នោះ​ក្លឹប​នឹង​ត្រូវ​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​ចំនួន​៥​លាន​ផោន​ ហើយ​បើ​មិន​តែង​តាំង​មុន​ថ្ងៃ​ទី​០១​ខែ​មិថុនា​នោះ​ក្លឹប​ត្រូវ​បង់​១០​លាន​ផោន​ ។

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្លឹប​ Man Utd ចុះ​កុងត្រា​បម្រុង​នេះ​ព្រោះ​ក្លឹប​កំពុង​ពិចារណា​ថា​តើ​គេ​ត្រូវ​តែង​តាំង​គ្រូ​បង្វឹក​ដ៏​មាន​បទ​ពិសោធន៍​ដូចជា​ Mourinho ឬ​ក៏​យក​វីរបុរស​របស់​ក្លឹប​គឺ​ Ryan Giggs ធ្វើ​ជា​គ្រូ​បង្វឹក​នោះ​ទេ​ ។ យ៉ាង​ណា​ការ​ចុះ​កុងត្រា​បម្រុង​បែប​នេះ​បាន​ធ្វើ​ឲ្យ​ក្លឹប​ផ្សេង​មិន​អាច​ដណ្ដើម​យក​លោក​ Jose Morinho ទៅ​មុន​បាត់​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ក្លឹប​ Man Utd ទើប​តែ​ចុះ​កុងត្រា​ជាមួយ​លោក​ Jose Mourinho ប៉ុន្តែនោះ​គ្រាន់​តែ​ជា​…已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:វីដេអូ
Tags: