ហេតុអ្វី​បានជា​ខ្យល់​អុកស៊ីសែន​សំខាន់​សម្រាប់​មនុស្ស​?

ហេតុអ្វី​បានជា​ខ្យល់​អុកស៊ីសែន​សំខាន់​សម្រាប់​មនុស្ស​?

​អុកស៊ីសែន គឺ​ពិត​ជា​សំខាន់​ណាស់ សម្រាប់​សាច់ដុំ​, ជាលិកា និង សិរីរៈ​ទាំងឡាយ នៅក្នុង​រាងកាយ មនុស្ស​។ វា​ក៏​មាន​អត្ថប្រយោជន៍​ជា​ខ្លាំង បំផុត សម្រាប់​មុខងារ​របស់​ខួរក្បាល តាម​ដែល​ការបាត់បង់ ឬ មិន​បាន​ទទួល​ខ្យល់​អុកស៊ីសែន​គ្រប់គ្រាន់ ក្នុង​រយៈពេល​កំណត់​ណាមួយ វា​អាច​នឹង​ធ្វើអោយ​ខួរក្បាល​របស់​អ្នក ទទួលរង​នូវ​ការ ខូចខាត ឬ ងាប់​កោសិកា​ខួរក្បាល​បាន​ថែមទៀត​ផង​។​

​នៅពេល​ដែល​អ្នកធ្វើការ​ដកដង្ហើម ខ្យល់​អុកស៊ីសែន នឹង​ធ្វើការ​បឺត​ស្រូប​ចូលទៅក្នុង​សួត ដែល​ជា​ទីកន្លែង​មួយ ដែល​វា​នឹង​សាយភាយ​ចូលទៅក្នុង​ឈាម ដោយ​ការផ្តល់​អុកស៊ីសែន ចូលទៅ​ក្នុង​ឈាម ដែល​ខ្វះខាត​នូវ​អុកស៊ីសែន ដោយ​ការ​ច្របាច់​បញ្ជូន​នូវ​ឈាម​ដែល​គ្មាន​អុកស៊ីសែន​នេះ ចូលទៅ​ក្នុង​សួត​ទាំងពីរ​។​

​នៅពេល​ដែល​ឈាម បាន​ទទួល​កម្រិត​អុកស៊ីសែន​គ្រប់គ្រាន់​ពី ក្នុង​សួត​ហើយ នោះ​បេះដូង​ក៏​ចាប់ផ្តើម​ធ្វើការ​ច្របាច់​បញ្ជូន​ឈាម​នេះ ត្រលប់​ទៅ​កាន់​រាងកាយ​វិញ និង នាំយក​នូវ​ឈាម​ដែល​មាន​អុកស៊ីសែន នេះ ទៅ​ចិញ្ចឹម​ដល់​ជាលិកា​, សាច់ដុំ និង សិរីរៈ​ផ្សេងៗ​ជាច្រើន​ទៀត​នៅក្នុង​រាងកាយ​។ បន្ទាប់មក ឈាម​ទាំង​នេះ ក៏​ចាប់ផ្តើម​បាត់បង់​អុកស៊ីសែន​ជា​ថ្មី​ម្តងទៀត ពេល​នោះ​បេះដូង​នឹង បន្ត​ធ្វើ​នូវ​ការងារ​ដដែល​របស់​វា ដោយ​ការ​ច្របាច់​វា ចូលទៅ​ក្នុង​បេះដូង និង សួត​វិញ ដើម្បី​បញ្ចូល​កម្រិត​អុកស៊ីសែន​ជា​ថ្មី​ម្តងទៀត ។ វដ្ត​នៃ​ដំណើរការ​នេះ គឺ​បន្ត​មាន​ជា​រៀងរហូត រាល់ពេល​ដែល​អ្នក ធ្វើការ​ដក​ដង្ហើមចេញ​ចូល​ម្តងៗ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។