អាថ៌កំបាំង “​ស្នាមជើង​ទេវតា​” នៅ​អូស្ត្រាលី​

​ក្នុងពេលដែល​មនុស្សម្នា​មួយចំនួន សប្បាយរីករាយ​នឹង​រង្វង់​មូល​អាថ៌កំបាំង​នៅ​តំបន់​ដាច់ស្រយាល​មួយ នា​ប្រទេស​អូស្ត្រាលី និង​នាំគ្នា​ហៅថា​ជា “​ស្នាមជើង​ទេវតា​” នោះ​មនុស្ស​មួយចំនួនទៀត បែរជា​ព្រឺព្រួច ក្រោយពេល​សម្លឹង​ឃើញ​បាតុភូត​ដ៏​ចម្លែក​នេះ ។​

​លើ​វាលស្មៅ​ដែល​ក្រៀម​ស្ងួត មាន​ផ្ទុក​នូវ​រង្វង់​មូលៗ​យ៉ាងច្រើន​នៅ​តំបន់​និរតី​ទ្វីបអាហ្វ្រិក ពិសេស​នៅ Namibia ។ អ្នកវិទ្យាសាស្ត្រ​១​ក្រុម កាលពី​ថ្ងៃទី ១៤ មីនា បាន​ពិនិត្យឃើញ​បាតុភូត​មួយ​ស្រដៀង​គ្នា​នៅ​តំបន់​ដាច់ស្រយាល Pibara របស់​អូស្ត្រាលី​ដែរ ។​

​ក្រុម​ស្រាវជ្រាវ​នេះ ឲ្យ​ដឹងថា រង្វង់​មូលៗ​លើ​ផ្ទៃ​វាលស្មៅ​ក្រៀម​ស្វិត​ឡើង​លឿង​ឆ្អៅ នៅ​អូស្ត្រាលី មាន​រចនាសម្ព័ន្ធ​ដូចគ្នា​បេះបិទ​នឹង “​ស្នាមជើង​ទេវតា​” ដែល​ស្ថិតនៅ​ប្រទេស Namibia ចម្ងាយ​ពី​ទីនេះ​ប្រមាណ ១០.០០០ គីឡូ​មែត្រ ។​

​មាន​ជម្លោះ​ដ៏​ច្រើន​បាន​កើតឡើង​ជុំវិញ​បំណកស្រាយ​បាតុភូត​នេះ ។ ពលរដ្ឋ​នៅ​អាហ្វ្រិក​ជឿថា វា​ជា “​ស្នាមជើង​របស់​ពួក​ទេវតា​” ឬ ក៏​ជា​ពពុះ​នៃ​ដង្ហើម​របស់​សត្វ​នាគ​ដ៏​ធំ​នៅក្នុង​ដី​ជ្រៅ​… ។​

​អ្នកវិទ្យាសាស្ត្រ​ខ្លះ​បាន​ពន្យល់ថា វា​ជា​បាតុភូត​នៃ​ការ​ប្រជែង​ធនធានធម្មជាតិ រវាង​ពពួក​រុក្ខជាតិ ។​

​ជាទូទៅ បាន​ឯកភាព​ថា នេះ​អាស្រ័យ​ដោយ​រុក្ខជាតិ​នៅ​តំបន់​ហួតហែង តែងមាន “​ទង្វើ​រៀបចំ​” បែបនេះ ដើម្បី​បង្កើត​ប្រភពទឹក​ដោយ​ខ្លួនឯង ។​

​ខាងក្រោម​ជា​រូបភាព​នៃ​វិធី​ស្វ័យ​ចាត់ចែង​បង្កើត​ប្រភពទឹក សំរាប់​ពពួក​រុក្ខជាតិ​នៅ​តំបន់​រឹង​ស្ងួត​ហួតហែង​៖
អាថ៌កំបាំង “​ស្នាមជើង​ទេវតា​” នៅ​អូស្ត្រាលី​

អាថ៌កំបាំង “​ស្នាមជើង​ទេវតា​” នៅ​អូស្ត្រាលី​

អាថ៌កំបាំង “​ស្នាមជើង​ទេវតា​” នៅ​អូស្ត្រាលី​

អាថ៌កំបាំង “​ស្នាមជើង​ទេវតា​” នៅ​អូស្ត្រាលី​

អាថ៌កំបាំង “​ស្នាមជើង​ទេវតា​” នៅ​អូស្ត្រាលី​

  • អាថ៌កំបាំង “​ស្នាមជើង​ទេវតា​” នៅ​អូស្ត្រាលី​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ជីវិតនិងសង្គម
Tags: